បញ្ជូនជនស//ង្ស័យ ០៩នាក់ ទៅសាលាដំបូងខេត្ត ករណីហិ//ង្សា

បន្ទាយមានជ័យ ៖ កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២៧ខែតុលាឆ្នាំ២០២៤ បានអោយដឹងថា ការិយាល័យព្រហ្មទណ្ឌបានបញ្ជូនជនសង្ស័យនិងសំណុំរឿងទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធីនូវជនសង្ស័យ០៩នាក់ ទៅករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។

សូមរំលឹកថា នៅ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលព័ត៌មានពីប្រជាពលរដ្ឋស្ដីពីករណីហិង្សារវាងក្មេងស្ទាវចំនួនពីរក្រុមនៅចំណុចស្តង់ឣេតចាយ ស្ថិតក្នុងភូមិទួលពង្រសង្កាត់ឣូរឬស្សីក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
ក្រោយពីកម្លាំងទទួលបានព័ត៌នេះ លោកបានដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៩នាក់ និងដកហូតវត្ថុតាងរួមមាន កាំបិតផ្គាក់ ដងឈើប្រវែង៨៤សង់ទីម៉ែត្រ ចំនួន០១ដើម, ដែកទីបប្រវែង១៥៥សង់ទីម៉ែត ចំនួន០១ដើម, ដំបងដែកថ្នាំងឣំពៅប្រវែង ៨៣សង់ទីម៉ែត្រ ចំនួន០១ដើម, និងដែកចង្រឹងបង្ឣួច ចំនួន០១ដើម ហើយនាំមកមូលដ្ឋានកងរាជឣាវុធហត្ថក្រុងដើម្បីសួរនាំតាមនីតិវិធី។
ជនសង្ស័យទាណ០៩នាក់ ១-ឈ្មោះ សុទ្ថ សឿង ហៅម៉េង ភេទប្រុស ឣាយុ១៨ឆ្នាំស្នាក់នៅភូមិទួលពង្រ សង្កាត់ឣូរឬស្សី ២-ឈ្មោះ សាន គីមយ៉េង ហៅម៉េង ភេទប្រុស ឣាយុ២៣ឆ្នាំស្នាក់នៅភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ៣-ឈ្មោះ កែវ ធារ៉ា ភេទប្រុស ឣាយុ១៨ឆ្នាំស្នាក់នៅភូមិឣូរឬស្សីសង្កាត់ឣូរឬស្សី , ៤-ឈ្មោះ គឹម ចាន់ដារ៉ា ហៅចាន់ ភេទប្រុស ឣាយុ២៤ឆ្នាំស្នាក់នៅភូមិទួលពង្រ សង្កាត់ឣូរឬស្សី ៥- ឈ្មោះ កែវ ភារ: ហៅដេ ភេទប្រុស ឣាយុ១៨ឆ្នាំស្នាក់នៅភូមិទួលពង្រ សង្កាត់ឣូរឬស្សី, ៦-ហែម សីហាក់ ភេទប្រុស ឣាយុ២៧ឆ្នាំ ស្នាក់នៅភូមិទួលពង្រ សង្កាត់ឣូរឬស្សី , ៧-ឈ្មោះ រិន រតនា ភេទប្រុស ឣាយុ១៧ឆ្នាំស្នាក់នៅភូមិទួលពង្រ សង្កាត់ឣូរឬស្សី , ៨-ឈ្មោះ ម៉ែត វិតតី ភេទប្រុស ឣាយុ២១ឆ្នាំស្នាក់នៅភូមិទួលពង្រ សង្កាត់ឣូរឬស្សី , និង៩-ឈ្មោះ យិន ប៊ុនថាត់ ហៅថាត់ ភេទប្រុស ឣាយុ១៩ឆ្នាំ ស្នាក់នៅភូមិទួលពង្រ សង្កាត់ឣូរឬស្សី។
ភូមិ និងសង្កាត់ខាងលើស្ថិតនៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រោយពីកម្លាំងជំនាញមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែតសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា កាលពីម៉ោង២២និង០០នាទី ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ស្រាប់តែមានមនុសមួយក្រុមបានមករករឿង និងបក្សពួកខ្លួននៅស្តង់ឣេតចាយ ដោយពួកគេមានទាំងកាំបិត ដំបង ថែមទាំងគប់ដុំថ្មចូលក្នុងស្តង់ឣេតចាយផងដែរ។
ពេលនោះពួកខ្លួនក៏បានគប់ដុំថ្មតបតវិញ បង្កឱ្យកើតឣំពើហិង្សាវាយកាប់គ្នាទៅវិញទៅមកបណ្ដាលឱ្យរងរបួសទាំងសងខាង ។
បន្ទាប់មកក្រុមនោះក៏បានរត់ចោលម៉ូតូ ពេលនោះរពួកគេបានយកកាំបិតកាប់ម៉ូតូចំនួន០១កាំបិត ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការឃាត់ខ្លួនបន្ទាយមានជ័យជនសង្ស័យខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង