ទេសរដ្ឋមន្ដ្រី ថោង ខុន ត្រូវបានតែងតាំងជាប្រធានកិត្តិយសអស់ ១ជីវិត របស់ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍
(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកជំរុញការអភិវឌ្ឍចលនាកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ត្រូវបានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ (SEAGF) សម្រេចជាផ្លូវការតែងតាំងលោក គឺជាប្រធានកិត្តិយសអស់មួយជីវិត (Honorary Life President) នៃក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍។
ការសម្រេចនេះ ធ្វើឡើងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ (SEAGF Council) នៅទីក្រុងបាងកក ប្រទេសថៃនាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ កន្លងទៅ ដោយមានការចូលរួមពីមន្ដ្រីជាន់ខ្ពស់ចលនាអូឡាំពិកក្នុងតំបន់គ្រប់បណ្ដាប្រទេសចូលរួម ក្នុងនោះក៏មានវត្តមានលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងប្រតិភូ NOCC ចូលរួមផងដែរ ៕