បុគ្គលដែលមានគណនី Facebook ឈ្មោះ Meng Torng គឺឈ្មោះ សំអុន ម៉ានេត មកបំភ្លឺនិងសុំទោសជាសាធារណៈ នៅចំពោះមុខកងរាជអាវុធហត្ថ

នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ បុគ្គលដែលមានគណនី Facebook ឈ្មោះ Meng Torng គឺឈ្មោះ សំអុន ម៉ានេត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ អាស្រ័យដ្ឋាននៅមុខស្នាក់ការសន្តិសុខទំនប់រលក ក្រុម២៦ ភូមិ៣ សង្កាត់១ ក្រុងកំពង់សោម ខេត្តព្រះសីហនុ បច្ចុប្បន្នធ្វើការជាអ្នកបើកបរ នៅរាជធានីភ្នំពេញ។

ឈ្មោះ សំអុន ម៉ានេត បានមកបំភ្លឺនិងសុំទោសជាសាធារណៈ នៅចំពោះមុខកងរាជអាវុធហត្ថ។

ឯកឧត្តម នាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានណែនាំដល់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ឱ្យអប់រំ ធ្វើកិច្ចសន្យាបុគ្គលឈ្មោះ សំអុន ម៉ានេត និងអនុញ្ញាតឱ្យបុគ្គលវិលត្រឡប់ទៅលំនៅឋានវិញ។

សូមគោរពជូនជ្រាបជាព័ត៌មាន ៕

អត្ថបទដែលជាប់ទាក់ទង