ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញពិនិត្យវឌ្ឍនភាពការងារដំឡើងប្រទីបរបស់ក្រសួងធនធានទឹក និងឧតុនិយម

នៅរសៀលថ្ងៃអង្គារ ១២រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការប្រចាំការ និងឯកឧត្តមជាថ្នាក់ដឹកនាំ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងាររៀបចំដំឡើងប្រទីបរបស់ក្រសួង នៅមាត់ទន្លេកោះនរា។
សូមជម្រាបថា ក្រុមការងារបាននិងកំពុងមមាញឹកយ៉ាងខ្លាំងក្នុងការរៀបចំដំឡើង និងតុបតែងលម្អប្រទីប ឱ្យបានរួចរាល់ទៅតាមផែនការដែលបានគ្រោងទុក ដើម្បីត្រៀមបណ្ដែតនៅតាមដងទន្លេសាបមុខព្រះបរមរាជវាំង ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រារព្ធឡើងរយៈពេល ៣ថ្ងៃ នៅរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម ក៏ដូចបណ្តាក្រសួងស្ថាប័នផ្សេងទៀត បានរៀបចំដំឡើងប្រទីបតំណាងក្រសួងរបស់ខ្លួន ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអ៉ុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រារព្ធធ្វើនៅថ្ងៃ១៤-១៥កើត និងថ្ងៃ១រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង