ឃាត់ម៉ូតូមួយគ្រឿង ដែលបំពាក់បំពង់ស៊ីម៉ាំងកែឆ្នៃ ដើម្បីយកទៅណែនាំ តែប្រជាពលរដ្ឋ ជាមិត្តភក្ដិម្ចាស់ម៉ូតូនាំគ្នាឡាំប៉ាថា សមត្ថកិច្ចចង់ធ្វើស៊ី

ភ្នំពេញ ៖ កាលពីយប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ កម្លាំងនគរបាលប៉ុស្តិ៍កន្ទោកសហការជាមួយកម្លាំងនគរបាលខណ្ឌកំបូលឃាត់ម៉ូតូមួយគ្រឿងម៉ាក YAMAHA MX KING ដែលបំពាក់បំពង់ស៊ីម៉ាំងកែឆ្នៃ ដើម្បីយកទៅណែនាំ តែប្រជាពលរដ្ឋជាមិត្តភក្ដិម្ចាស់ម៉ូតូនាំគ្នាឡាំប៉ាថា សមត្ថកិច្ចចង់ធ្វើស៊ី ផ្អើលប្រជាពលរដ្ឋនាំគ្នាចោមរោម បង្កអោយមានការភ្ញាក់ផ្អើល នៅតាមបណ្ដោយផ្លូវបេតុង ជិតបុរីរំចេក ស្ថិតនៅសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ មានបងប្អូនប្រជាពលរដ្ឋបានរាយការណ៍និងប្តឹងនគរបាលប៉ុស្តិ៍ថា មានម៉ូតូមួយគ្រឿងជាម៉ូតូធំម៉ាក YAMAHA MX KING ពណ៌ខៀវ ពាក់ស្លាកលេខសៀមរាប 1AQ-6060 តែងតែជិះតម្លង់ប្រជាពលរដ្ឋពេញភូមិ បន្ទាប់មកកម្លាំងនគរបាលប៉ុស្តិ៍កន្ទោកសហការជាមួយនគរបាលខណ្ឌកំបូល បានឃាត់ម៉ូតូខាងលើភ្លាមៗ បែរម្ចាស់ម៉ូតូស្រែកឡាំប៉ា ដាក់កម្លាំងនគរបាលថា ពួកគាត់មិនបានជិះទេ ម៉េចបានឃាត់ម៉ូតូគាត់ ហើយពួកគាត់ថា មុននេះគាត់កំពុងផឹកស៊ីនៅជិតកន្លែងកើតហេតុមិនបានជិះម៉ូតូទេ គ្រាន់តែបណ្តើរម៉ូតូចាប់ និងឃាត់ម៉ូតូគាត់អី ។

នគរបាលប៉ុស្តិ៍បានបញ្ជាក់ប្រាប់ថា ឥឡូវនេះគាត់ឃាត់យកទៅប៉ុស្តិ៍អោយម្ចាស់ម៉ូតូយកបំពង់ស៊ីម៉ាំងហ្ស៊ីនមកប្តូរហើយចប់ តែខាងមិត្តភក្ដិខាងម្ចាស់ម៉ូតូ គាត់មិនព្រមខ្លាចកម្លាំងនគរបាលឃាត់ម៉ូតូខាងលើគាបស៊ីពួកគាត់ ដោយនាំគ្នាឡូឡាពេញដងផ្លូវ និងបណ្តាលឲ្យផ្អើលដល់ប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុចោមរោមពេញដងផ្លូវ ។ លុះមួយសន្ទុះក្រោយមកទើបស្របជាមួយកម្លាំងសមត្ថកិច្ច ។
ក្រោយពេលកើតហេតុនគរបាលប៉ុស្តិ៍បន្ទាប់ពីកម្លាំងសមត្ថកិច្ចរាយការណ៍ទៅជំនាញភ្លាមៗ សមត្ថកិច្ចអោយពួកគាត់ប្តូរបំពង់ស៊ីម៉ាំងហ្ស៊ីន និងណែនាំហើយអោយពួកគាត់ត្រឡប់ទៅផ្ទះវិញភ្លាមៗដោយមិនទាមទារផាកពិន័យនោះឡើយ ៕

អត្ថបទដែលជាប់ទាក់ទង