លោក វង សូត ដឹកនាំគណៈប្រតិភូរដ្ឋសភាធ្វើដំណើរត្រលប់ពីការចូលរួមសន្និសីទពិភពលោកលើកទី២នៃអ្នកសិក្សាពីចិន ប្រទេសចិន
(ភ្នំពេញ)៖ លោក វង សូត អនុប្រធានទី២រដ្ឋសភា នៅល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា បានធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញប្រកបដោយសុខសុវត្ថិភាព និងជោគជ័យ ក្នុងបេសកកម្មចូលរួមសន្និសីទពិភពលោកលើកទី២នៃអ្នកសិក្សាពីចិន នៅខេត្តហ្វូជាន សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤មក។
ក្នុងអំឡុងពេលនៃបេសកកម្មការងាររយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ លោក វង សូត មិនត្រឹមតែបានចូលរួមពិធីបើក សន្និសីទពិភពលោកលើកទី២នៃអ្នកសិក្សាពីចិនប៉ុណ្ណោះទេ គឺថែមបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំបក្ស និងរដ្ឋនៃខេត្តហ្វូជាន និងបានធ្វើទស្សនកិច្ចសិក្សាទៅកាន់តំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត និងវប្បធម៌សំខាន់ៗមួយចំនួនក្នុងខេត្តហ្វូជានផងដែរ ៕