ផ្ទុះរឿងថ្មី ពុកម្តាយ បានលះ លោកម្ចាស់យកមកចិញ្ចឹមក្នុងវត្ត តាំងពីអាយុ ៤ថ្ងៃ

តាមបណ្តាញសង្គមបានសរសេរនិងចែកចាយបន្តថា ព្រះឧបជ្ឈាឲ្យនាមថា សុវាសនា សាសនធរោ (សាសាក់ណាក់ធាក់រោ) ។ (កើតបាន៤ថ្ងៃម្តាយឪពុកបានលះ) មាននិស្ស័យក្នុងព្រះពុទ្ធសាសនា ទារកត្រូវបានបានលោកគ្រូយកមកចិញ្ចឹមថែរក្សាឲ្យរស់នៅក្នុងអារាម ដោយបានមើលការខុសត្រូវពីសំណាក់លោកយាយជីក្នុងវត្ត។
កំណត់សម្គាល់នាម: សុវាសនា ជាព្រះនាមរបស់គ្រូចៅអធិការវត្តផ្ទះកណ្តាល សាសនធរោ ជាឈ្មោះរបស់ទារក សាសនធរោ ជាភាសាបាលី ដែលប្រែថា អ្នកទ្រទ្រង់នៅព្រះពុទ្ធសាសនា។ ឈ្មោះពេញ សុវាសនា សាសនធរោ កុំឲ្យវែងពិបាកហៅៗកាត់ថា សាសនៈ (សាសាក់ណាក់)។ មកដល់ថ្ងៃនេះ សាសនៈ មានអាយុ៨ថ្ងៃហើយ ៕

អត្ថបទដែលជាប់ទាក់ទង