ឃា..ត់ខ្លួនជនស..ង្ស័យ ០២នាក់ ពីបទ ប្រើប្រាស់ឯកសារសាធារណៈក្លែង (ប្រើប្រាស់ម៉ូតូពាក់ស្លាកលេខក្លែងក្លាយ)
ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ជាក់ស្ដែងពីបទ ប្រើប្រាស់ឯកសារសាធារណៈក្លែង (ប្រើប្រាស់ម៉ូតូពាក់ស្លាកលេខក្លែងក្លាយ) កើតហេតុនៅក្នុងមូលដ្ឋានសង្កាត់ទឺកល្អក់ទី២ ខណ្ឌទួលគោក រាជធានីពេញ ។
នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ០២នាក់ពីបទ៖ ប្រើប្រាស់ឯកសារសាធារណៈក្លែង (ប្រើប្រាស់ម៉ូតូពាក់ស្លាកលេខក្លែងក្លាយ) ប្រព្រឹត្តនៅចំណុចបណ្តោយផ្លូវលេខ១៦០ ក្រុមទី១៧ ភូមិ០៧ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីពេញ ។
*ជនសង្ស័យ:
១-ឈ្មោះ ផល សៀន ហៅ សៀន ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ហៅម៉ូយលក់ម៉ូតូ និងបញ្ចាំម៉ូតូ ស្នាក់នៅផ្ទះពុំចាំលេខ ផ្លូវបេតុង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
២-ឈ្មោះ ស មុន្នី ហៅ មុន្នី ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ហៅម៉ូយលក់ម៉ូតូ និងបញ្ចាំម៉ូតូ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ឃុំត្រាចទង ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ ។
វត្ថុតាងចាប់យករួមមាន៖
ម៉ូតូចំនួន០២គ្រឿង ទី១-ម៉ាក HONDA SCOOPY ពណ៌ស ស៊េរីឆ្នាំ២០២១ ពាក់ផ្លាកលេខ ភ្នំពេញ 1IM-2745 មានលេខតួនិងម៉ាស៊ីន: 3206721 (ពាក់ផ្លាកលេខមិនប្រក្រតី) និងទី២-ម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ពាក់ផ្លាកលេខ ភ្នំពេញ 1JC-5174 មានលេខតួនិងលេខម៉ាស៊ីន: 6311073 (ពាក់ផ្លាកលេខមិនប្រក្រតី) ។
ជនសង្ស័យចំនួន០២នាក់ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕