ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី អញ្ជើញបើកយុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២៤
លោក មុន រ៉ាម៉ាឌី អគ្គលេខាធិការសមាគមសិល្បៈករខ្មែរ តំណាងអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ កាលពីម្សិលមិញ បានអញ្ជេីញដឹកនាំសមាជិកសមាជិការចូលរួមពិធីបេីក “យុទ្ធនាការភ្នំពេញស្អាត” ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយកនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ។
យុទ្ធនាការភ្នំពេញស្អាតត្រូវបានប្រកាសបើកជាផ្លូវការ នៅសកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃគម្រោងស្អាត ។
យុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២៤ ផ្តោតសំខាន់ទៅលើការបញ្ជ្រាបសារអប់រំដល់ប្រជាជនកម្ពុជា ដើម្បីលើកតម្កើងវប្បធម៌ និងសីលធម៌សង្គម ដោយប្រតិបត្តិស្របនឹងយន្តការដែលរាជរដ្ឋាភិបាលកំពុងអនុវត្ត ទៅលើគោលគំនិតសំខាន់ចំនួនបីគឺ៖
-ចិត្តគំនិតស្អាត (Positive Mindset)
-អាកប្បកិរិយាស្អាត (Appropriate Manner)
-ប្រតិបត្តិស្អាត (Proper Conduct)
លើសពីនេះទៅទៀត យុទ្ធនាការភ្នំពេញស្អាតឆ្នាំ២០២៤ នឹងប្រតិបត្តិក្រោមទិសស្លោកថ្មីគឺ «ខ្មែរស្អាត» ក្នុងន័យផ្តោតសំខាន់ទៅលើតម្លៃជាខ្មែរ មោទនភាពអត្តសញ្ញាណខ្មែរ សមត្ថភាពខ្មែរ និងភាពរួបរួមឯកភាពគ្នា ក្រោមទង់ជាតិខ្មែរតែមួយ៕