រថយន្តបើកក្នុងល្បឿនលឿន ដោយមិនគោរពភ្លើងសញ្ញាចរាចរណ៍ បុករះម៉ូតូចំនួន៣គ្រឿង ស្លាប់មនុស្សម្នាក់ និងរងរបួសធ្ងន់-ស្រាល៣នាក់

ខេត្តសៀមរាប ៖ នៅថ្ងៃទី៣១ តុលា ឆ្នាំ២០២៤ រថយន្តបើកក្នុងល្បឿនលឿន ដោយមិនគោរពភ្លើងសញ្ញាចរាចរណ៍ បង្កឱ្យបុករះ ម៉ូតូចំនួន៣គ្រឿង ស្លាប់មនុស្សម្នាក់ និងរងរបួសធ្ងន់-ស្រាល៣នាក់ ត្រង់ចំណុចស្តុបព្រះរាជដំណាក់ ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប លើផ្លូវ រុក្ខវិថីព្រះសីហនុ បង្កការភ្ញាក់ផ្អើលពេញក្រុង។

នៅរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តមួយគ្រឿងម៉ាក Lexus Rx300 ពណ៌ស ផ្លាកលេខ 2B-3400 សៀមរាប បើកបរដោយ ឈ្មោះ មឿន បញ្ញា ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិខ្នារសណ្តាយ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប មានទិសដៅពីជើងទៅត្បូង ( សមត្ថកិច្ចឃាត់ខ្លួនបាន ) បុក និងម៉ូតូចំនួន៣គ្រឿង ក្នុងនោះ មានម៉ូតូមួយគ្រឿងម៉ាក Honda Zoomer X ពណ៌ស ក្រហម ពាក់ផ្លាក់លេខសៀមរាប1AB- 1484 អ្នកបើកបរឈ្មោះ ក្រា ស្រីណូ ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិប្រាសាទចា ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប (របួសស្រាល រលាតស្មងជើងខាងស្តាំ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត ) បើកបរ មានទិសដៅពីកើតទៅលិច។ បន្ទាប់មក រថយន្តបានរេចង្កូតទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាក Honda Dream ពណ៌ស្លែ ពាក់ផ្លាក់លេខសៀមរាប1AQ-2508 អ្នកបើកបរ ឈ្មោះ ហុង ហេង ភេទប្រុស អាយុ១៨ឆ្នាំ ( ស្លាប់នៅហ្នឹងកន្លែង ) រស់នៅភូមិក្រសាំងរលើង សង្កាត់សៀមរាប ខេត្តសៀមរាប និងមានអ្នករួមដំណើរម្នាក់ ឈ្មោះ មាន ផានិត ភេទប្រុស អាយុ១៦ឆ្នាំ (របួសធ្ងន់បាក់ភ្លៅខាងឆ្វេង បាក់កដៃខាងស្តាំ និងបែកចង្កា កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត ជិះម៉ូតូម៉ាក ម៉ូតូ Honda Dream ពាក់ផ្លាកលេខសៀមរាប 1AQ-2508-មានអ្នករួមដំណើរ) រស់នៅភូមិក្រសាំងរលើង សង្កាត់សៀមរាប ខេត្តសៀមរាប បើកបរមានទិសដៅពីលិច ទៅកើត រួចរថយន្ត ទៅបុក ម៉ូតូ មួយគ្រឿងទៀតម៉ាក Honda Dream ពណ៌ខ្មៅ ពាក់ផ្លាក់លេខ សៀមរាប 1Q-7366 ម្ចាស់ ឈ្មោះច្រុច ស៊ីណុច ភេទប្រុស អាយុ១៨ឆ្នាំ (របួស ធ្ងន់ ត្រង់ ចង្កា ផ្ពាល់ និង ជង្គង់ខាងស្តាំ)កំពុងសម្រាកព្យាបាលនៅមន្ទីរ ពេទ្យខេត្ត មានទីលំនៅ ភូមិតាគង់ សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប ។

ករណីនេះ បណ្តាលឱ្យខូចខាត ម៉ូតូធ្ងន់០២គ្រឿង ស្រាល០១គ្រឿង ចំណែករថយន្ត ខូចខាត ស្រាលមួយគ្រឿង ។ ក្រោយពេលបុករួច កម្លាំងនគរបាលការិ យាល័យចរាចរណ៍ ផ្លូវគោក បានចុះទៅដល់ រួចយកអ្នកបើកបររថយន្ត មកសួរនាំនៅការិយាល័យនគរបាលចរាចរណ៍ ផ្លូវគោក នៃស្នងការខេត្តសៀមរាប។
មូលហេតុរថយន្តបើកបរក្នុងល្បឿនលឿន និងមិនគោរពភ្លើងសញ្ញាចរាចរណ៍ (ភ្លើងក្រហម) ។
បន្ទាប់ពីចុះនាំខ្លួនជនបង្កយកមកសួរនាំ កម្លាំងនគរបាលជំនាញ ក៏បានដកហូតវត្ថុតាង យកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។

កម្លាំងនគរបាលការិយាល័យជំនាញបានប្រគល់សាកសពទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ ជនបង្ក ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តសៀមរាប ៕

អត្ថបទដែលជាប់ទាក់ទង