ក្មេ..ងស្រីម្នាក់ ខណៈចុះពីលើម៉ូតូកង់បី ១គ្រឿង រត់ឆ្លងផ្លូវ បាន២ ទៅ៣ជំហាន ត្រូវរថយន្ត ១គ្រឿង បើកបុកពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ង..ន់ បានស្លា..ប់បាត់បង់ជីវិត នៅក្នុងមន្ទីរពេទ្យ

ភ្នំពេញ ៖ កាលពី ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមផ្លូវលេខ២៨ បុរីពិភពថ្មីឈូកវ៉ា២ ស្ថិតនៅក្នុងភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ក្មេងស្រីម្នាក់ អាយុ៥ឆ្នាំ ខណៈចុះពីលើម៉ូតូកង់បី ១គ្រឿង រត់ឆ្លងផ្លូវ បាន២ ទៅ៣ជំហានប៉ុណ្ណោះ ក៏ត្រូវបានរថយន្តម៉ាកឡិចស៊ិសHS 250h ១គ្រឿង បើកបរដោយស្ត្រីម្នាក់ ទៅដល់ល្មម ក៏ត្រូវរថយន្តនោះបុកពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ។ បន្ទាប់មក ក្រុមគ្រួសារបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យគន្ធបុប្ផា ប៉ុន្តែជាអកុសល របួសធ្ងន់ពេក គ្រូពេទ្យមិនអាចជួយបានឡើយ ហើយនាងក៏ស្លាប់បាត់បង់ជីវិតទៅ ។

ក្មេងស្រីនោះ ឈ្មោះវីរ៉ា ម៉ានីត អាយុ៥ឆ្នាំ ឪពុកម្ដាយរបស់នាងតូចរូបនេះ បានលែងលះគ្នាទៅហើយ ដែលកាលនៅរស់ នាងបានរស់នៅជាមួយឪពុក ឈ្មោះ ជិន សីហា អាយុ២៧ឆ្នាំ នៅក្នុងបុរីកើតហេតុខាងលើ។ ចំណែករថយន្ត ដែលបើកបុកនាងរហូតដល់ស្លា.ប់នោះ ម៉ាកឡិចស៊ិសHS250h ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2BX-6425 បើកបរដោយស្ត្រីម្នាក់ មិនស្គាល់អត្តសញ្ញាណ ។

នៅមុនពេលកើតហេតុ ក្មួយស្រីគាត់ម្នាក់នេះ បានអង្គុយលេងលើម៉ូតូកង់បី ដែលចតតាមផ្លូវនោះ បន្តិចក្រោយមក នាងបានចុះទៅយកសម្ភារៈ ក្មេងលេង ។ ប៉ុន្តែពេលរត់ចេញពីម៉ូតូកង់បី បានតែ២ទៅ៣ជំហានប៉ុណ្ណោះ ស្រាប់តែរថយន្ត បើកបរធ្វើដំណើរក្នុងទិសដៅពីលិច ទៅកើត តាមផ្លូវលេខ២៨នោះ ទៅដល់ល្មម រួចក៏បានបុកក្មួយស្រីគាត់ពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់តែម្ដង ។

ក្រោយពេលបុកក្មេងស្រីនោះរួច ស្ត្រីម្នាក់នោះ បានព្យាយមបើករថយន្តគេចខ្លួន ប៉ុន្តែបានចម្ងាយជាង១០០ម៉ែត្រប៉ុណ្ណោះ ក៏ត្រូវបានសាច់ញាតិក្មេងស្រីរងគ្រោះ ដេញតាមឃាត់បាន ។ បន្ទាប់មក បានប្រគល់ឲ្យនគរបាលប៉ុស្តិ៍សំរោងក្រោម នាំទៅសាកសួរ ចំណែកក្មេងស្រីនោះ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផា ។ ប៉ុន្តែជាអកុសល ដោយសារតែរបួសធ្ងន់ធ្ងរពេក ទើបគ្រូពេទ្យមិនអាចជួយបាន ហើយនាងបានស្លាប់បាត់បង់ជីវិត នៅក្នុងមន្ទីរពេទ្យតែម្ដង ។
ក្រោយមកក្រុមគ្រួសារបានដឹកស.ពត្រលប់មកផ្ទះវិញ រាយការណ៍ពីដំណឹងមរណភាពក្មេងស្រីនោះប្រាប់នគរបាលប៉ុស្តិ៍សំរោងក្រោម និងនគរបាលចរាចរខណ្ឌពោធិ៍សែនជ័យ ។ បន្ទាប់មកនគរបាលខាងលើ បានរាយការណ៍បន្តទៅកាន់នគរបាលការិយាល័យចរាចផ្លូវគោក នៃស្នងការដ្ឋានរាជធានីភ្នំពេញ ឲ្យចុះទៅវាស់វែង រួចនាំយកស្ត្រី ដែលជាអ្នកបើកបររថយន្ត និងរថយន្តទៅកាន់ការិយាល័យ ដើម្បីចាត់ការតាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង