បង្រ្កាបទីតាំងកែច្នៃឈើគ្មានលិខិតអនុញ្ញាត ដកហូតសម្ភារៈ ឧបករណ៍ដែលជាវត្ថុតាងមួយចំនួន ទៅរក្សាទុក

ខេត្តពោធិ៍សាត់ ៖ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់ បានឱ្យដឹងតាមប្រព័ន្ធបច្ចេកវិទ្យាសង្គម(តេឡេក្រាម)នាថ្ងៃអាទិត្យ ៣កើត ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះថា លោកបានទទួលបទបញ្ជាពីថ្នាក់លើដើម្បីដឹកនាំមន្រ្តីក្រោមឱវាទ ចុះសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបទីតាំងកែច្នៃឈើគ្មានលិខិតអនុញ្ញាត ដោយដកហូតសម្ភារ ឧបករណ៍ដែលជាវត្ថុតាងមួយចំនួន ទៅរក្សាទុករង់ចាំបន្តនីតិវិធី ។

ករណីបង្រ្កាប ដកហូតសម្ភារៈ ឧបករណ៍ដែលជាវត្ថុតាងកែច្នៃឈើខាងលើ ធ្វើឡើងស្ថិតនៅភូមិដូងជ្រុំ សង្កាត់ព្រៃញី ក្រុង/ខេត្តពោធិ៍សាត់។ ការអនុវត្តនេះមានគេរាយការណ៍ភ្ជាប់ដោយរូបភាពបទល្មើសធនធានធម្មជាតិទៅថ្នាក់លើ ជាក់ស្ដែងកម្លាំងយើងរកឃើញឈើប្រភេទ(ម្រះព្រៅ)ដុំតូចៗមួយចំនួន ដែលប្រជាពលរដ្ឋកែច្នៃដោយដៃ រួមផ្សំដោយម៉ូទ័រ ផលិតជាគ្រឿងអនុស្សាវរីយ៍។ល។ វត្ថុតាង សម្ភារៈ និងឧបករណ៍ដូចនៅក្នុងរូបភាព បានដកហូត និងយកមករក្សាទុកបណ្ដោះអាសន្ន នៅខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តពោធិ៍សាត់ ។

លោក នាយខណ្ឌរដ្ឋបាលខេត្តពោធិ៍សាត់ បានបញ្ជាក់បន្ថែមថា ជាក់ស្ដែងមន្ត្រីរបស់លោកបានរុកករឃើញដូចបានពឺស្ដាខាងលើតែប៉ុណ្ណេះ ក្រៅពីនោះដូចក្នុងរូបភាពដែលគេបាញ់រាយការណ៍ជូនថ្នាក់លើនោះ គឺ រូបភាពនោះនៅឃុំអូរសោម ស្រុកវាលវែង តំបន់នោះផុតដែនសមត្ថកិច្ចរបស់រដ្ឋបាលព្រៃឈើហើយ ភូមិសាស្រ្តស្រុកវាលវែង ដែនសម្ថកិច្ចរដ្ឋបាលព្រៃឈើ មានតែនៅឃុំក្រពើពីរមួយផ្នែកនោះទេ ៕

អត្ថបទដែលជាប់ទាក់ទង