ពិធីសំណេះសំណាលជាមួយគ្រូបង្វឹក និងកីឡាករ ដែលត្រូវចូលរួមប្រកួតកីឡាហែលទឹកពាក់ជេីងទា ជ្រេីសរេីសជេីងឯកអាសុីអាគ្នេយ៍ លេីកទី១ ឆ្នាំ២០២៤ នៅព្រះរាជាណាចក្រកម្ពុជា

ពហុកីឡដ្ឋានជាតិអូឡាំពិក ៖ ថ្ងៃសៅរ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហេង ណន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្លឹបហែលទឹកក្រសួង រួមជាមួយ សហការី បានអញ្ជើញសំណេះសំណាលជាមួយគ្រូបង្វឹក និងកីឡាករ ប្រចាំក្លឹប ដែលត្រូវចូលរួមប្រកួតកីឡាហែលទឹកពាក់ជេីងទាជ្រេីសរេីសជេីងឯកអាសុីអាគ្នេយ៍ លេីកទី១ ឆ្នាំ២០២៤ នៅព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមរដ្ឋលេខាធិការប្រធានក្លឹប បានពាំនាំនូវការសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រី ក្រសួងសាធារ ណ ការ និងដឹកជញ្ជូន ជូនចំពោះគ្រូបង្វឹក និងកីឡាករក្លឹប និងលេីកទឹកចិត្តឲកីឡាករទាំងអស់ ខិតខំហ្វឹកហាត់ និងដកស្រង់បទពិសោធន៍ ពីការប្រកួតនេះ ។ ជាមួយនិងការជូនពរឱ្យកីឡាករក្លឹបទទួលបានជោគជ័យ ដណ្តេីមមេដាយបានច្រេីនជូនជាតិនោះ ឯកឧត្តម្រធានក្លឹបក៍បានប្រគល់ថវិកាឧបត្ថម្ភមួយចំនួនជូនដល់គ្រូបង្វឹក និងកីឡាករប្រចាំក្លឹបហែលទឹកក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ។
សូមបញ្ជាក់ថា ការប្រកួតកីឡាហែលទឹក ពាក់ជេីងទាលក្ខណ:អន្តរជាតិ នេះ មានការ ចូលរួមពីប្រទេសជាមិត្តចំនួន ៧ គឺកម្ពុជា ឥណ្តូនេសុី ម៉ាឡេសុី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម ចាប់ផ្តេីមពីថ្ងៃទី១ ដល់ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅអាងហែលទឹកពហុកីឡដ្ឋានអូឡាំពិក រាជធានីភ្នំពេញ ៕

អត្ថបទដែលជាប់ទាក់ទង