ឃា..ត់ខ្លួនជនស..ង្ស័យ2នាក់ តែងតែធ្វើសកម្មភាពកាត់ខ្សែភ្លើងពេលយប់

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី៣ ខែ វិច្ឆិកា ឆ្នាំ ២០២៤ បង្ក្រាប បានចុះប្រតិបត្តិការបង្ក្រាបករណី លួចកាត់យកខ្សែភ្លើង និងបាននាំខ្លួនជនសង្ស័យ២ នាក់ មកកាន់ស្នងការដ្ឋាន ។

សមត្ថកិច្ចបង្ក្រាបបានជួនសង្ស័យលួចកាត់ខ្សែភ្លើងចំនួនពីរនាក់÷ ទី១-ឈ្មោះ លុច ចក់ ភេទ ប្រុស អាយុ ៣៦ ឆ្នាំ មានទីលំនៅ ភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបងនិងទី២- ឈ្មោះ បាន គឹមហេង ហៅ ប្លោក ភេទប្រុស អាយុ ១៦ ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ។
គូបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០២៤ វេលាម៉ោង ២៣និង៥២នាទី នៅចំណុចភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង និង នៅថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០២៤ វេលាម៉ោងប្រហែល ២៣ នៅចំណុចចំណតរថយន្តក្រុងផ្សារភូពុយ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់ អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង្ស័យខាងលើបានធ្វើសកម្មភាពចូលទៅកាត់យកខ្សែភ្លើងបានប្រហែល ២៥ម៉ែត្រ ទើបកម្លាំងយើងនាំខ្លួនមកស្នងការដ្ឋាន។
នៅក្នុងប្រតិបត្តិការនេះសមត្ថកិច្ចនគរបាលបានវត្ថុតាងដកហូតរួមមាន ៖
– រទេះ ចំនួន ០១
– ខ្សែភ្លើង មួយចំនួន
– ពិលពាក់ក្បាល ០២
– ដង្កាប់ ១
ការិយាល័យជំនាញកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង