ស្ពានជ្រៃធំ ជាស្ពានឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលការដឹកជញ្ជូនគ្រប់ប្រភេទ
ខេត្តកណ្តាល ៖ ក្រសួងសាធារណការ និង ដឹកជញ្ជូន នៅល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ស្ពានជ្រៃធំ ជាស្ពានឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលការដឹកជញ្ជូនគ្រប់ប្រភេទ ជាពិសេសទំនិញ និងកសិផលសម្រាប់ការដោះដូរពាណិជ្ជកម្ម ព្រមទាំងបានជំរុញ និងប្រែក្លាយតំបន់នៅតាមព្រំដែនឱ្យក្លាយជាតំបន់អភិវឌ្ឍន៍ និងរីកចម្រើនផងដែរ។
ក្រសួងសាធារណការ និង ដឹកជញ្ជូន សូមជម្រាបជូនថា ស្ពានជ្រៃធំ ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្ដាល មានប្រវែង ៤២៨ម៉ែត្រ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ និងបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។
ក្រសួងសាធារណការ និង ដឹកជញ្ជូន បញ្ជាក់ថា ៖ ស្ពាននេះមិនត្រឹមតែជួយតភ្ជាប់ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្មប៉ុណ្ណោះទេ តែថែមទាំងជួយតភ្ជាប់ផ្នែកសង្គម វប្បធម៌រវាងកម្ពុជា និងប្រទេសវៀតណាមផងដែរ៕