បុរសម្នាក់ បើករថយន្តមួយគ្រឿង ឆ្លងផ្លូវបញ្ច្រាសទិស ត្រូវនារីម្នាក់បើករថយន្តម៉ាកBYD បេីកតាមផ្លូវត្រង់ជ្រុលទៅបុករងការខូចខាត រួចរថយន្តBYDក៏រេចង្កូតទៅបុកម៉ូតូមួយគ្រឿង បណ្តាលឱ្យម៉ូតូចូលក្រោមរថយន្ត ធ្វើឱ្យស្ត្រីជាអ្នកជិះម៉ូតូរងរបួសធ្ង..ន់

ភ្នំពេញ៖ ហេតុការណ៍នេះបានកើតឡើងនៅ យប់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ជិតបុរីជីបម៉ុងលែនផ្លូវ៦០ម៉ែត្រ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ បុរសម្នាក់បើករថយន្តកាមរីឆ្លាមឆ្លងផ្លូវបញ្ច្រាសទិសត្រូវនារីម្នាក់បើករថយន្តម៉ាកBYD បេីកតាមផ្លូវត្រង់ជ្រុលទៅបុករងការខូចខាត ហើយរថយន្តBYDក៏រេចង្កូតទៅបុកម៉ូតូគុបជ្រុងដែលជិះដោយស្ត្រីម្នាក់បណ្តាលឱ្យម៉ូតូចូលក្រោមរថយន្តធ្វើឱ្យស្ត្រីជាអ្នកជិះម៉ូតូរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។

មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តម៉ាកកាមរីឆ្លាម ពណ៌ស្ករ ពាក់ផ្លាកលេខ ភ្នំពេញ 2N-8864 ធ្វើដំណើរតាមផ្លូវ៦០ម៉ែត្រក្នុងទិសដៅពីត្បូងទៅជើងបញ្ច្រាសទិសដៅចរាចរណ៍ លុះមកដល់ចំណុចកើតហេតុក៏បេីកឆ្លងផ្លូវបញ្ឆិតក្នុងគោលបំណងឡើងរកស្តាំរបស់ខ្លួន តែគាប់ជួនពេលនោះក៏ស្រាប់តែមានស្ត្រីម្នាក់ទៀតដែលបានបើករថយន្តម៉ាកBYD ពណ៌ប្រផេះពាក់ផ្លាកលេខកម្ពុជា ELEC.CAR បេីកតាមបណ្ដោយផ្លូវ៦០ម៉ែត្រក្នុងទិសដៅដៅពីជើងទៅត្បូងត្រង់ក្នុងល្បឿនលឿនព្រមទាំងខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុករថយន្តកាមរីឆ្លាមដែលកំពុងបត់ឆ្លងផ្លូវបណ្តាលឱ្យរងការខូចខាតផ្នែកចំហៀង ឆ្វេងផ្នែកខាងក្រោយ ហើយភ្លាមៗនោះដែររថយន្តBYDមិនទាន់អស់ល្បឿនក៏រេចង្កូតទៅខាងស្ដាំដៃជ្រុលទៅបុកម៉ូតូហុងដាគុបជ្រុងពណ៌ទឹកប៊ិកពាក់ផ្លាកលេខភ្នំពេញ1BS-1131ដែលជិះដោយស្ត្រីម្នាក់ទៀតពីក្រោយ បណ្តាលឱ្យម៉ូតូចូលក្រោមកង់រថយន្តរងការខូចខាត ថែមទាំងធ្វើឱ្យស្ត្រីជាអ្នកជិះម៉ូតូរងរបួសរាងធ្ងន់គួរសម ត្រូវបានដឹកតាមកង់បីបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។

សមត្ថកិច្ចជំនាញចរាចរណ៍ធ្វេីការវាស់វែងយកវត្ថុតាង(រថយន្តទាំងពីរគ្រឿងនិងម៉ូតូមួយគ្រឿង)ទៅរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំដោះស្រាយនាពេលក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង