និស្សិតអាហារូបករណ៍ អ.ម.ត ចូលរួមរៀនសូត្រអំពីប្រពៃណីនៃការធ្វើប្រទីប

នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ និស្សិតអាហារូបករណ៍ អ.ម.ត រាជធានីភ្នំពេញ-កំពត-តាកែវ បានចូលរួមរៀនសូត្រពីចំណេះជំនាញធ្វើប្រទីប មានជាអាទិ៍ ការជ្រើសរើសស្លឹកចេក ឬស្លឹកត្នោត ឬប្រភេទស្លឹកឈើធម្មជាតិផ្សេងៗ ដើម្បីបត់ជារូបរាងប្រទីប ដោយបន្ថែមផ្កាឈូក ឬត្របកផ្កាឈូក និងទៀនអុជបំភ្លឺក្នុងអំឡុងពេលបណ្តែត ដែលសកម្មភាពនេះប្រព្រឹត្តទៅវត្តត្រេីយកោះ ស្ថិតនៅសង្កាត់ត្រេីយកោះ ក្រុងកំពត ខេត្តកំពត ដើម្បីចូលរួមចំណែកលើកតម្លៃជាតិ តម្លៃវប្បធម៌ដូនតា ជាពិសេសចំណេះជំនាញនៃការធ្វើប្រទីប ដែលយុវជន យុវនារីខ្មែជំនាន់ក្រោយ គួរតែរៀនសូត្រ និងបន្តមរតកដូនតានេះឱ្យបានឋិតថេរយូរអង្វែងតរៀងទៅ។

សូមបញ្ជាក់ផងដែរថា ប្រទីប គឺធ្វើឡើងសម្រាប់បណ្តែតដើម្បីសម្តែងការរឭកដល់គុណនៃព្រះគង្គា និងព្រះធរណីដែលបានផ្ដល់នូវសេចក្ដីសុខសប្បាយ ភោគផលក្នុងការងារកសិកម្ម របរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ប្រជាកសិករ៕

អត្ថបទដែលជាប់ទាក់ទង