ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានប្រកាសមុននេះថា ក្រោយពីស្ថានភាពនៃការជន់លិចលើកំណាត់ផ្លូវជាតិលេខ៣ ដោយសារទឹកភ្លៀង ផ្អាកចរាចរណ៍ប្រភេទរថយន្តធន់ធ្ងន់ មួយរយៈពេល រង់ចាំស្ថានភាពល្អប្រសើរឡើងវិញ

ខេត្តកំពង់ស្ពឺ ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានប្រកាសមុននេះថា ក្រោយពីស្ថានភាពនៃការជន់លិចលើកំណាត់ផ្លូវជាតិលេខ៣ ដោយសារទឹកភ្លៀង នៅថៃ្ងទី០៤ វិច្ឆិកា ២០២៤នេះ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានចុះមកពិនិត្យ ប្រព័ន្ធធារាសាស្ត្ររំដោះទឹក ចំណែកក្រសួងសាធារណការ បានជូនដំណឹងអំពីការផ្អាកចរាចរណ៍ប្រភេទរថយន្តធន់ធ្ងន់ មួយរយៈពេល រង់ចាំស្ថានភាពល្អប្រសើរឡើងវិញ ។
ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា កងកម្លាំងនគរបាលនៅតែបន្ដប្រចាំការ និងត្រៀមអន្ដរាគមន៍ជួយសង្គ្រោះបងប្អូនពលរដ្ឋ ក្នុងស្ថានភាពចាំបាច់ លើករណីទឹកជន់លិចភូមិឋាន និងទីទួលសុវត្ថិភាពផងដែរ ។
ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថារបបខ្យល់មូសុងឦសាន នៅតែបន្តមានឥទ្ធិពលខ្លាំង ខណៈសម្ពាធទាបគ្របដណ្តប់លើកម្ពុជាដែលអាចនឹងធ្វើឲ្យមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ៕

អត្ថបទដែលជាប់ទាក់ទង