ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ និងខេត្តតាកែវ

នៅល្ងាចថ្ងៃចន្ទ ៤កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះត្រួតពិនិត្យ និងដោះស្រាយលើស្ថានការណ៍ទឹកភ្លៀងនៅក្នុងតំបន់ស្រុកបរសេដ្ឋ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងស្រុកត្រាំកក់ ខេត្តតាកែវ។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា ក្នុងរយៈពេលកន្លងទៅនេះ តំបន់ជួរភ្នំស្រង់ ព្រមទាំងតំបន់ជំរាល និងផ្ទៃរងទឹកភ្លៀងនានានៃជួរភ្នំនេះស្ថិតក្រោមវិសម្ពោធទាបដែលធ្វើឱ្យបរិមាណទឹកបែកវាលចេញជាច្រើនទិស ហើយជាដំណោះស្រាយចំពោះមុខ ក្រសួងធនធានទឹក និងឧតុនិយមបានប្រមូល និងបង្វែរទឹកឱ្យទៅតាមទិសស្ទឹងតាកែវ និងស្ទឹងតន់ហន់៕

អត្ថបទដែលជាប់ទាក់ទង