ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ប្រជុំផ្សព្វផ្សាយផែនការរបស់គណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្តីពីការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៤ ឆ្នាំ២០២៤ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ស្វាយរៀង ៖ ព្រឹកថ្ងៃ​ទី៥ ខែវិច្ឆិកា​​ ឆ្នាំ​២០២៤ ​នេះ នៅស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​ បាន​រៀបចំកិច្ចប្រជុំផ្សព្វផ្សាយផែនការរបស់គណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្តីពីការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ ឆ្នាំ២០២៤ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង (ថ្ងៃទី០៦ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤) កិច្ចប្រជុំក្រោម​អធិបតីភាព​​ដ៏ខ្ពង់ខ្ពស់លោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាល​ខេត្ត​ លោក​ឧត្តមសេនីយ៍​ត្រី​ អ៊ុំ សាវ៉ាត​ មេបញ្ជាការ​រង​តំបន់ប្រតិបត្តិការសឹករងខេត្ត​ លោក​វរសេនីយ៍ឯក​ ឡឹក ចំរើន​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​។

កិច្ច​ប្រជុំ​នេះមានការ​អញ្ជើញ​ចូលរួម​ពី​លោក​ លោកស្រី​ ឧត្តមសេនីយ៍​ វរសេនីយ៍​ ស្នងការ​រង​ លោក​ មេ​បញ្ជា​ការ​រង​កង​រាជ​អាវុធហត្ថ​ខេត្ត​ លោក​មេ​បញ្ជា​ការរង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ តំណាងលោក​អភិបាល​ក្រុង​ស្វាយរៀង​ លោក​វេជ្ជបណ្ឌិតប្រធាន​មន្ទីរ​ពេទ្យបង្អែក​ខេត្ត​ លោក​នាយ​ នាយ​រង​ការិយាល័យ​ លោក​អធិការ​ អធិការ​រង​ លោក​មេបញ្ជាការ​ មេ​មេបញ្ជាការ​រង​វរសេនាតូច​ព្រំដែន​ និងអស់លោកជាប្រធាន-អនុប្រធានគោលដៅការពារទាំងអស់៕

អត្ថបទដែលជាប់ទាក់ទង