គ្រាប់ពូជពោត និមិត្តសញ្ញារបស់ក្រុមហ៊ុនដើមឈ្មោះ Sun Smile 99999 ចំនួម៧៧១ការ៉ុង ( ក្លែងក្លាយ និងល្មើសកម្មសិទ្ធបញ្ញា)ត្រូវបានដុតបំផ្លាញចោល

បាត់ដំបង ៖ កាលពីថ្ងៃទី០៤ខែវិច្ឆិកា ឆ្នាំ២០២៤ ល្ងាច ដោយបានការអនុញ្ញាតិពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំ បូងខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បានចាត់តាំងឱ្យកម្លាំងការិយាល័យនគរបាលប្រឆាំងបទ ល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាន មានការចូល រួមពីមេ ធាវីតំណាងក្រុមហ៊ុន បានធ្វើការដុតបំផ្លាញ និងកប់ចោល នូវគ្រាប់ពូជពោតនិមិត្តសញ្ញា Sun smile 99999 ចំនួន៧៧១ការ៉ុង (មួយការ៉ុងទំងន់១០គីឡូក្រាម) ក្លែងក្លាយ និងល្មើសកម្មសិទ្ធបញ្ញារបស់ក្រុម ហ៊ុនដើមឈ្មោះ Sun smile import export Co.,LTD ដែលការដុតបំផ្លាញចោលនេះបានអនុវត្តធ្វើនៅទីលានចាក់សំរាមស្ថិតនៅភូមិអូរមុនី ឃុំអន្លង់ វិល ស្រុកសង្កែ ខេត្តបាត់ដំបង។
សូមជម្រាបជូនថា កាលពីថ្ងៃទី២១ ខែ កុម្ភៈ ឆ្នាំ ២០២ ៤ ក្រោមការដឹកនាំរបស់តំណាងអយ្យការអម សា លា ដំបូងខេត្តបាត់ដំបង សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋានបានចូលរួមអនុវត្តការដកហូតនូវគ្រាប់ពូជ ពោត និមិត្តសញ្ញា Sun smile 99999 ចំនួន ៧៧១ការ៉ុង (មួយការ៉ុងទំងន់១០គីឡូក្រាម) ក្លែងក្លាយ និងល្មើសកម្មសិទ្ធបញ្ញារបស់ក្រុមហ៊ុនដើមឈ្មោះ Sun smile import export Co.,LTD បន្ទាប់ពីតំណាង ក្រុមហ៊ុននេះបានរកឃើញថា ផលិតផលគ្រាប់ពូជពោតក្លែងក្លាយ ខាងលើកំពុងធ្វើចរាចរណ៍ នៅលើទី ផ្សារមួយចំនួនជាពិសេសក្នុងភូមិសាស្រ្តស្រុកជាប់ព្រំដែនកម្ពុជា
-ថៃ ហើយវត្ថុតាងទាំងនេះ ត្រូវបានយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រី៝ឯសំណុំ រឿងស្ថិតនៅក្នុងសមត្ថកិច្ចរបស់អយ្យការអមសាលា ដំបូងខេត្តបាត់ដំបង ដោយមានតំណាងក្រុមហ៊ុនជាដើមបណ្តឹង រហូតម្ដល់ពេលនេះតំណាងអយ្យការ បានអនុញ្ញាតិឱ្យធ្វើការដុតបំផ្លាញចោលទាំងស្រុង ដោយមានការចូលរួមពីមេធាវីតំណាងក្រុមហ៊ុនផង ៕

អត្ថបទដែលជាប់ទាក់ទង