លោក ដូណាល់ ត្រាំ កំពុងនាំមុខលោកស្រី ហារីស ដោយទទួលបានអង្គបោះឆ្នោត ៩៩ ទល់នឹង២៧

(វ៉ាស៊ីនតោន)៖ បេក្ខជនប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បានឈ្នះនៅក្នុងរដ្ឋ Florida និងរដ្ឋចំនួន៤ផ្សេងទៀត ខណៈគូប្រជែងរបស់លោក គឺលោកស្រី កាម៉ាឡា ហារីស ជាបេក្ខជនប្រធានាធិបតី នៃគណបក្សប្រជាធិបតេយ្យបានឈ្នះនៅក្នុងរដ្ឋ Maryland, Massachusetts និងរដ្ឋធានីវ៉ាស៊ីនតោន។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
លោក ត្រាំ ក៏បានឈ្នះនៅក្នុងរដ្ឋ Alabama, Missouri, Oklahoma South Carolina និងរដ្ឋ Tennessee ផងដែរ។ គិតមកទល់ពេលនេះលោក ត្រាំ ទទួលបានអង្គបោះឆ្នោត ៩៩ រីឯលោកស្រី Harris ទទួលបានអង្គបោះឆ្នោត ២៧។ ដើម្បីអាចក្លាយជាប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស ឬលោក ដូណាល់ ត្រាំ ត្រូវប្រមូលឱ្យបានអង្គបោះឆ្នោតយ៉ាងហោច ២៧០រូប។
នៅក្នុងឆ្នាំ២០២៤នេះ មានរដ្ឋសំខាន់ៗចំនួន៧ ដែលនឹងសម្រេចអ្នកឈ្នះ-ចាញ់រវាងលោក ត្រាំ និងលោកស្រី ហារីស។ រដ្ឋទាំងនេះដែលគេហៅថា Swing States រួមមាន Georgia, North Carolina, Arizona, Michigan, Nevada, Pennsylvania និងរដ្ឋ Wisconsin៕

អត្ថបទដែលជាប់ទាក់ទង