ជនស//ង្ស័យ២នាក់ លួ//ចកាច់សោ ក ម៉ូតូ១គ្រឿងបានសម្រេច ដោយពុំបានដឹងថា ម៉ូតូមានភ្ជាប់ប្រព័ន្ធតាមដាន GPS ក្រោយមកត្រូវបានម្ចាស់តាមរកឃើញក៏ដេញតាមឃា//ត់ខ្លួន និងស្រែកថា ចោរៗ ជនស//ង្ស័យភ័យក៏ផ្ដួលម៉ូតូចោ//ល គេចខ្លួនបាត់ស្រមោល

ភ្នំពេញ ៖ ហេតុការណ៍នោះបានកើតឡើង បង្កឲ្យមានការភ្ញាក់ផ្អើល កាលពី ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជួលមួយកន្លែងស្ថិតនៅក្នុងភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យ២នាក់បានធ្វើសកម្មភាពលួចកា.ច់សោ កម៉ូតូ១គ្រឿងបានសម្រេច ដោយពុំបានដឹងថា ម៉ូតូខាងលើមានភ្ជាប់ប្រព័ន្ធតាមដាន GPS ឡើយ ក្រោយមកត្រូវបានម្ចាស់តាមរកឃើញក៏ដេញតាមឃាត់ខ្លួន និងស្រែកថា ចោរៗបង្កការភ្ញាក់ផ្អើល ពេលនោះជនសង្ស័យភ័យក៏ផ្ដួលម៉ូតូចោល រួចរត់ចូលទៅក្នុងស្រះទឹក និងគេចខ្លួនបាត់ស្រមោល ។

ប្រភពព័ត៌មានបានបញ្ជាក់ថា ម៉ូតូដែលជនសង្ស័យធ្វើសកម្មភាពលួចកា.ច់យកមិនបានសម្រេចនោះម៉ាកហុងដាឌ្រីម សេ១២៥ស៊េរី ឆ្នាំ២០២៤ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1KP-4806 ជាកម្មសិទ្ធិរបស់យុវជនមិនប្រាប់អត្តសញ្ញាណម្នាក់ ។

នៅវេលាម៉ោង២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោយពេលត្រឡប់មកពីខេត្តកំពត ដល់បន្ទប់ជួលកើតហេតុខាងលើវិញយុវជនម្ចាស់ម៉ូតូរួម និងមិត្តភក្ដិម្នាក់ទៀត បានទុកម៉ូតូនៅខាងក្រោមបន្ទប់ជួលដោយចាក់សោ ក ត្រឹមត្រូវ រួចក៏នាំគ្នាឡើងដេកនៅជាន់ទី២ និងដេកលង់លក់ទៅ ។ រហូតដល់វេលាម៉ោង៥ទៀបភ្លឺថ្ងៃដដែល ក្រោយភ្ញាក់ពីដំណេករៀបចំស្លៀកពាក់ ដើម្បីចេញទៅធ្វើការ ហើយពេលដើរចុះពីលើជាន់ទី២មកដល់ក្រោម ស្រាប់តែបាត់ម៉ូតូដោយពុំដឹងថា ចោរលួចបាត់តាំងពីពេលណាមកឡើយ ។

ប្រភពដដែលបានប្រាប់ឲ្យដឹងថា ខណៈនោះបានបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹកបន្ទាប់មកម្ចាស់ម៉ូតូក៏បានបើកមើលប្រព័ន្ធតាមដាន GPS ដែលបំពាក់ជាប់ម៉ូតូ ហើយក៏បានដឹងថា ម៉ូតូរបស់ខ្លួនកំពុងស្ថិតនៅក្នុងភូមិអង្គកែវ សង្កាត់ចោមទី៣ ។ បន្ទាប់មកទៀតក៏បាននាំមិត្តភក្ដិទៅអង្គុយសំកុកចាំឃ្លាំមើលនៅមុខភូមិអង្គកែវនោះ លុះដល់វេលាម៉ោង៥និង៤០នាទីព្រឹកថ្ងៃដដែល ក៏បានឃើញជនសង្ស័យនេះ ជិះម៉ូតូរបស់ខ្លួនចេញពីភូមិអង្គកែវនោះមែន ដោយឡើងតាមផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត ។
ប្រភពខាងលើបានប្រាប់ឲ្យដឹងបន្ថែមទៀតថា ពេលនោះម្ចាស់ក៏បានជិះម៉ូតូដេញតាម និងស្រែកថា ចោរៗបង្កឲ្យមានការភ្ញាក់ផ្អើលពេញដងផ្លូវធ្វើឲ្យជនសង្ស័យភ័យផ្ដួលម៉ូតូចោលរួចរត់ចូលទៅក្នុងស្រះទឹក និងគេចខ្លួនបាត់ស្រមោល ។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ បានចុះទៅអន្តរាគមន៍ដែរ ប៉ុន្តែរកជនសង្ស័យអត់ឃើញឡើយបន្ទាប់មកបានយកម៉ូតូមករក្សាទុកនៅប៉ុស្តិ៍ ដើម្បីឲ្យម្ចាស់ដាក់ពាក្យប្ដឹង និងយកឯកសារទៅដើម្បីយកម៉ូតូវិញ ៕

អត្ថបទដែលជាប់ទាក់ទង