លោកបណ្ឌិត ថោង ខុន ផ្ដល់អនុសាសន៍ ៥ចំណុច ជំរុញវិស័យកីឡាកាយសម្ព័ន្ធ បង្កើនគុណភាពទៅដណ្ដើមលទ្ធផលល្អលើឆាកអន្ដរជាតិ
លោកបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានជំរុញសហព័ន្ធត្រូវខិតខំដកស្រង់បទពិសោធន៍បច្ចេកទេសពីការប្រកួតអន្ដរជាតិនានា មកពង្រឹង និងបណ្ដុះធនធានកីឡាករ-កីឡាការិនីឲ្យមានសមត្ថភាពកម្រិតខ្ពស់ ឆ្ពោះទៅប្រជែងមេដាយជូនជាតិ ពិសេសលោកបានផ្ដល់នូវអនុសាសន៍សំខាន់ៗ ៥ចំណុច ដើម្បីជំរុញវិស័យកីឡាអូឡាំពិកមួយនេះឲ្យកាន់តែរីកចម្រើន ទាំងបរិមាណជាមួយគុណភាព និងទទួលបានលទ្ធផលល្អពីការប្រកួតលើឆាកអន្ដរជាតិបន្ថែមទៀត ពិសេសការត្រៀមធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ។
ការលើកឡើងនេះ ស្របពេលបានលោកអញ្ជើញបិទការប្រកួតកីឡាកាយសម្ព័ន្ធ ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ នៅល្ងាចថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយលោកទេសរដ្ឋមន្ដ្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការប្រកួត ដែលបានប្រព្រឹត្តទៅដោយជោគជ័យ និងទទួលបាននូវលទ្ធផលល្អប្រសើរ ៕