ឃា//ត់ខ្លួនជនស//ង្ស័យ ករណី លួ//ចមានស្ថានទម្ងន់ទោស(លួ//ចកាច់សោកម៉ូតូ)

ព្រះសីហនុ ៖ ករណី លួចមានស្ថានទម្ងន់ទោស(លួចកាច់សោកម៉ូតូ) នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ កើតឡើង នៅចំណុច ជិតផ្សាញ៉ូវស្តា ស្ថិតនៅក្រុមទី១៤ ភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ប្រព្រឹត្តដោយជនសង្ស័យ០៣នាក់៖ ១.ឈ្មោះ សេង វិសាល ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ (ជនដៃដល់) ។ ២.ឈ្មោះ ហ៊ាង រ៉ាន់ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលជិតវិមានឯករាជ្យ ស្ថិតនៅ ភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។ ៣.ឈ្មោះ អ៊ុំ រ៉ៃយា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរនៅមុខស្ពានកោះពោះ ស្នាក់នៅ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចយើងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើយកមកធ្វើការសាកសួរ ក៏បានឆ្លេីយសារភាពថា ខខ្លួនពិតជាបានធ្វេីសកម្មភាពលួចម៉ូតូរបស់គេបានចំនួន០២គ្រឿងរួចគេចខ្លួនពិតប្រាកដមែន ។
-ជនរងគ្រោះទី០១ ឈ្មោះ ឡន វីឡា ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ក្រុមទី១៤ ភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ។

នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង២០:០០នាទីយប់ ខ្ញុំបាទ បានចេញពីធ្វើការនៅម្តុំ០២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ត្រឡប់មកបន្ទប់ជួលរបស់ខ្ញុំនៅជិតផ្សារញ៉ូវស្តា ស្ថិតក្នុងក្រុមទី១៤ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ពេលមកដល់បន្ទប់ខ្ញុំបានទុកម៉ូតូរបស់ខ្ញុំម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ឆ្នាំផលិត2017 លេខតួ+លេខម៉ាស៊ីន9858171 ផ្លាកលេខព្រះសីហនុ1G- 6731 នៅខាងមុខបន្ទប់និងបានចាក់ច្រវ៉ាក់ ចាក់សោរកត្រឹមត្រូវ បន្ទាប់មកខ្ញុំបាទក៏ចូលទៅសម្រាក់នៅក្នុងបន្ទ ប់។ រហូតថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង៤:០០នាទីទាបភ្លឺ បងប្រុសរបស់ខ្ញុំឈ្មោះ ទិត្យ ភី ភេទប្រុស បានត្រឡប់មកពីធ្វើការហៅខ្ញុំអោយបើកទ្វារបន្ទប់អោយ បន្ទាប់មកខ្ញុំក៏បានបើកទ្វារអោយគាត់ចូលសម្រាក នៅក្នុងបន្ទប់។ សម្រាកបានមួយសន្ទុះស្រាប់តែលឺសម្លេងកាច់សោរកម៉ូតូ ភ្លាមនោះខ្ញុំបានប្រញាប់ចេញមក ខាងក្រៅស្រាប់តែឃើញមានជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពលួចយកម៉ូតូរបស់ខ្ញុំបាទជិះ រត់គេចខ្លួនបាត់តែម្តង ។
-ជនរងគ្រោះទី០២ ឈ្មោះ យឹម ឆ្នៃ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចុងភៅ ស្នាក់នៅបន្ទប់ជួល ក្រុមទី១៧ ភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ។
-តាមការប្តឹងរាយការណ៍របស់ជនរងគ្រោះបានឲ្យដឹងថា នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង៣:៣០នាទីទាបភ្លឺ ខ្ញុំបាទ ត្រឡប់ពីធ្វើការមកបន្ទប់ជួលវិញ ស្ថិតនៅក្រុមទី១៧ ភូមិ១ សង្កាត់១ ក្រុង.ខេត្តព្រះសីហនុ បានទុក ម៉ូតូ ០១ គ្រឿង ម៉ាក HONDA DREAM C125 ពណ៌ក្រហម ឆ្នាំផលិត2024 លេខត្ត+ម៉ាស៊ីន0105239 ផ្លាកលេខ តាកែវ 1AC-1330 នៅជាន់ផ្ទាល់ដីក្បែរកាំជណ្តើរ ចាក់សោរក រួចខ្ញុំបាទបានឡើងទៅសម្រាកនៅបន្ទប់ជាន់ទី១ រហូតដល់ថ្ងៃខែឆ្នាំដ៏ដែល វេលាម៉ោង ៨:០០នាទី ប្រពន្ធរបស់ខ្ញុំបានចេញពីបន្ទប់ចុះមកក្រោមដើម្បីទៅទិញអី ហូប ស្រាប់តែមិនឃើញម៉ូតូ ក៏បានឡើងទៅបន្ទប់ប្រាប់ខ្ញុំ ក្នុងពេលនោះខ្ញុំបានរត់ចេញមករកមើលម៉ូតូប៉ុន្តែបាន បាត់ទៅហើយ ។
-វត្ថុតាងចាប់យកបាន៖
១.ម៉ូតូម៉ាកHonda dream c125 សេរីឆ្នាំ២០១៧ ពណ៌ខ្មៅ លេខតួ+លេខម៉ាស៊ីន៩៨៥៨១៧១ ពាក់ស្លាកលេខ ព្រះសីហនុ 1G-6731 (ផលនៃអំពើលួច) ។
២.ម៉ូតូម៉ាកHonda dream c125 សេរីឆ្នាំ២០២៤ ពណ៌ឈាមជ្រូក លេខតួ+លេខម៉ាស៊ីន០១០៥២៣៩ ពាក់ស្លាកលេខ តាកែវ 1AC-1330 (ផលនៃអំពើលួច) ។
៣.ម៉ូតូម៉ាកHonda dream c125 សេរីឆ្នាំ២០២៣ ពណ៌ខ្មៅ លេខតួ+លេខម៉ាស៊ីន០០៥២៧៤៩ ពាក់ស្លាកលេខ ភ្នំពេញ 1KC-3461 (ជារបស់ជនសង្ស័យ) ។
ជនសង្ស័យ ខាងលេី កំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដេីម្បីកសាងសំណុំរឿង និងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង