យុវជនជាជនជាតិបង់ក្លាដេស ដែលជាកម្មកររោងចក្រកាត់ដេរម្នាក់ ត្រូវបានជំងឺប្រចាំកាយ ហើមជើងយូរមកហើយ រើឡើងធ្វើទុក្ខខ្លាំង ប៉ុន្តែ….
ភ្នំពេញ ៖ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្នុងបន្ទប់ជួលមួយកន្លែង ស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
យុវជនជាជនជាតិបង់ក្លាដេស ដែលជាកម្មកររោងចក្រកាត់ដេរម្នាក់ ត្រូវបានជំងឺប្រចាំកាយ ហើមជើងយូរមកហើយ រើឡើងធ្វើទុក្ខខ្លាំង ប៉ុន្តែអត់បានទៅកាន់មន្ទីរពេទ្យនោះទេ និងត្រូវបានមិត្តភក្ដិ ស្នាក់នៅក្នុងបន្ទប់ជួលជាមួយគ្នា ជួយច្របាច់គក់ឲ្យ លុះក្រោយពេលបានធូរស្រាល ក៏បាននាំគ្នាចូលដេក រហូតដល់ព្រឹកឡើង ស្រាប់តែប្រទះឃើញស្លា.ប់បាត់ទៅហើយ ។
ប្រជាការពារម្នាក់ បានប្រាប់ថា យុវជន ដែលស្លា.ប់បាត់បង់ជីវិតខាងលើឈ្មោះ SULAIMAN DM អាយុ២១ឆ្នាំ ជាជនជាតិបង់ក្លាដេស មុខរបរកម្មកររោងចក្រកាត់ដេរ មានជំងឺហើមជើង ប្រចាំកាយយូរមកហើយ និងទើបចូលទៅស្នាក់នៅបន្ទប់ជួល កើតហេតុខាងលើជាមួយមិត្តភក្ដិ បាន១ខែប៉ុណ្ណោះ ។ នៅយប់ថ្ងៃទីថ្ងៃទី៧ ខែវិច្ឆិកា ជំងឺបានរើឡើងធ្វើទុក្ខខ្លាំង ប៉ុន្តែពុំបានទៅមន្ទីរពេទ្យនោះទេ ខណៈនោះត្រូវបានមិត្តភក្ដិម្នាក់ ដែលជាជនជាតិបង់ក្លាដេសដូចគ្នា ជួយគក់ច្របាច់ឲ្យរហូតបានធូរស្រាល រួចក៏បាននាំគ្នាដេករៀងៗខ្លួនទៅ ។
ប្រភពដដែល បានប្រាប់ឲ្យដឹងបន្តទៀតថា រហូតដល់ព្រឹកឡើង អត់ឃើញយុវជននោះ ក្រោកដើម្បីងូតទឹក រៀបចំខ្លួនទៅធ្វើការ មិត្តភក្ដិក៏បានដាស់ឲ្យក្រោកទើបដឹងថា ស្លា.ប់បាត់ទៅហើយ ដោយពុំដឹងថា ស្លា.ប់តាំងពីពេលណាមកទេ ។ ខណៈនោះបានស្រែកឆោឡោបង្កការភ្ញាក់ផ្អើលទាំងព្រឹក បន្ទាប់មកបានរាយការណ៍ជូននគរបាលប៉ុស្តិ៍ត្រពាំងក្រសាំង នងនគរបាលការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋានឲ្យចុះទៅពិនិត្យកោសល្យវិច័យតែម្ដង ៕