សមត្ថកិច្ចស្រាវជ្រាវរកឃើញទីតាំងសង្វៀនជល់មាន់មួយកន្លែង ឆ្មក់បង្ក្រាប ដោយឃា..ត់ខ្លួនក្រុមអ្នកជល់មាន់បានមួយចំនួន
ភ្នំពេញ ៖ ប្រតិបត្តិការនោះបានធ្វើឡើង កាលពី ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចដីទំនេរមួយកន្លែង ស្ថិតនៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានរាជរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវរកឃើញទីតាំងសង្វៀនជ.ល់មា.ន់មួយកន្លែង ហើយក៏បានចុះទៅឆ្មក់បង្ក្រាប ដោយឃាត់ខ្លួនក្រុមអ្នកជ.ល់មា.ន់បានមួយចំនួន ចំណែកជាច្រើននាក់ទៀតរត់គេចរួចបាត់ ។
ក្រុមអ្នកជល់មាន់ជាច្រើននាក់ បានបង្កើតសង្វៀនជ.ល់មា.ន់មួយកន្លែងនោះ ហើយកន្លងមក ពួកគាត់តែងតែណាត់គ្នាពីខាងក្រៅ ដោយត្រូវរ៉ូវគ្នាហើយ ទើបយកមា.ន់១គូរ ឬ ២គូរ ទៅជ.ល់ភ្នា.ល់ដាក់លុយនៅសង្វៀននោះ ។ ភាគច្រើនពួកគេជ.ល់មា.ន់នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ហើយក្រោយមក ក៏ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានរាជរាជធានីភ្នំពេញ ស្រាវជ្រាវដឹង ក៏បានចុះទៅឆ្មក់បង្ក្រាបតែម្ដង ។
ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ខណៈពេលឃើញនគរបាលចុះទៅដល់ ក្រុមអ្នកជ.ល់មា.ន់ទាំងនោះ បាននាំគ្នារត់គេចខ្លួន ប៉ុន្តែត្រូវបាននគរបាលឃាត់ខ្លួនបានចំនួន៨នាក់ និងដកហូតមាន់គក២ក្បាល និងម៉ូតូ១គ្រឿង រីឯជាច្រើននាក់ផ្សេងទៀតរត់គេចខ្លួនរួច ។ បន្ទាប់ពីធ្វើការឃាត់ខ្លួនអ្នកទាំងនោះហើយ សមត្ថកិច្ចបាននាំទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕