លួចម៉ូតូពីស្រុកស្អាង ចាប់ឃា//ត់ខ្លួនបាននៅខេត្តកំពង់ចាម
ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ធ្វើសកម្មភាពលួចយកម៉ូតូពីបុរសម្នាក់ជាអ្នកនេសាទត្រី រួចព្យាយាមជិះគេចខ្លួនយកទៅលក់នៅនៅបាត់ដំបង តែពុំទាន់ដល់ផង ត្រូវបាននគរបាលស្រុកបាធាយ ចាប់ខ្លួនបាន រួចប្រគល់ឱ្យនគរបាលស្រុកស្អាងចាត់ការតាមច្បាប់ ។ ករណីនេះ បានកើតឡើងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ \ នៅចំណុចលូអាងទទឹងថ្ងៃ ភូមិអន្លង់ឈើខ្លាង ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ ទួន សល់ ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិអន្លង់ឃើខ្លាង ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។ ចំណែកជនសង្ស័យឈ្មោះ គ្រី ថូ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរៈមិនពិតប្រាកដ មានទីលំនៅភូមិអន្លង់ឈើខ្លាង ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ធ្លាប់ជាប់ពន្ធនាគាររយៈពេល១ឆ្នាំ ករណីហិង្សាដោយចេតនា ។ វត្ថុតាងចាប់យក៖
១-ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ សេ៊រីឆ្នាំ២០១៤ ផ្លាកលេខភ្នំពេញ1CV -5851 ចំនួន០១គ្រឿង (របស់ជនរងគ្រោះរកឃើញមកវិញ)។
ប្រភពដដែលបន្តថា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោងកើតហេតុជនរងគ្រោះបានជិះម៉ូតូទៅដាក់មងនិងលបសម្រាប់យកត្រី ដោយទុកម៉ូតូនៅលើភ្លឺស្រែ ចំណុចកើតហេតុ ភ្លាមនោះជនសង្ស័យបានដើរមកដល់ឃើញម៉ូតូជនរងគ្រោះទុកចោលមិនបានដកសោចេញ ក៏បានធ្វើសកម្មភាពលួចរួចបានជិះចេញពីទីតាំងនោះ ។ ក្រោយធ្វើពេលសកម្មភាពរួចជនសង្ស័យបានជិះម៉ូតូជនរងគ្រោះតាមផ្លូវជាតិលេខ៦A ក្នុងគោលបំណងទៅខេត្តបាត់ដំបងយកម៉ូតូនោះទៅលក់។ ពេលជិះដល់ចំណុចស្រុកបាធាយ ខេត្តកំពង់ចាម ស្រាប់តែមានសមត្ថកិច្ចដាក់បារាសត្រួតពិនិត្យច្បាប់ចរាចរណ៍ ឃើញជនសង្ស័យ ដោយមានការសង្ស័យបានហៅសួរនាំ ពេលនោះជនសង្ស័យបានឆ្លើយថាម៉ូតូដែលខ្លួនជិះគឺបានលួចគេមកពីស្រុកស្អាង។ ក្រោយពីបានព័ត៌មានភា្លមនគរបាលស្រុកបាធាយបានទាក់ទងសហការជាមួយសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកស្អាង រួចបានធ្វើការឃាត់ជនសង្ស័យដើម្បីកសាងសំណុំរឿងតាមនីតិវិធី។
តាមចម្លើយសារភាព នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូជនរងគ្រោះពិតប្រាកដមែន។
ជនសង្ស័យរួមតាំងវត្ថុតាងបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕