បុរសម្នាក់ ជិះម៉ូតូបុករថយន្តសណ្តោងកុងតឺន័រឈប់រង់ចាំភ្លើងស្តុប បណ្ដាលឱ្យស្លាប់ ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ
ភ្នំពេញ៖ ហេតុការណ៍នេះបានកើតនៅ យប់ ថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២៤ចំណុចស្តុបកៅដាយផ្លូវម៉ៅសេទុងកែងផ្លូវ២០៥ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
បុរសម្នាក់បានជិះម៉ូតូហុងដាឌ្រីមលឿនជ្រុលទៅបុុកនិងរថយន្តសណ្តោងកុងតឺន័រដែលឈប់រង់ចាំភ្លេីងស្តុបពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ខណៈបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជនរងគ្រោះបានដាក់ខ្យល់ស្លាប់។
សពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។
មុនពេលកេីតហេតុ គេបានឃេីញបុរសម្នាក់បានបេីករថយន្តប្រភេទសណ្តោងទូរកុងតឺន័រ ម៉ាកDAEWOOពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 3G 5808 ធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុងទិសដៅពី ត្បូងទៅជេីង លុះមកដល់ចំណុចកេីតហេតុ ក៏ឈប់រថយន្ដរង់ចាំភ្លើងស្តុប ហើយគាប់ជួនពេលនោះក៏ស្រាប់តែបុរសម្នាក់បានជិះម៉ូតូ ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ ២០២២ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ1Z 2389 បានជិះបោះពួយក្នុងទិសស្របគ្នា ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកនិងរថយន្តពីក្រោយទាំងកំរោល បណ្តាលឲ្យម៉ូតូផុងចូលពីក្រោមរថយន្តផ្នែកខាងក្រោយ រងការខូចខាត ព្រមទាំងធ្វើឱ្យមនុស្សរងរបួសបែកក្បាលហូរឈាមចេញខួរ ដេកដួលនៅលេីម៉ូតូ ក៏ត្រូវសមត្ថកិច្ចហៅរថយន្តសាមុយឱ្យមកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតហៅពេទ្យរុស្ស៊ី តែពេលដល់មន្ទីរពេទ្យដោយរបួសធ្ងន់ធ្ងរពេកជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅ។
ដោយឡែកខាងរថយន្តវិញមិនមានរងការខូចខាតអ្វីនោះទេ តែអ្នកបេីកបរឃើញហេតុការណ៍បែបនេះបានចុះពីលើរថយន្តរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពេលកេីតហេតុ សពត្រូវបានតម្កល់នៅសាលតម្កល់សពនៅមន្ទីរពេទ្យរុស្ស៊ី ដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ ចំណែករថយន្តនិងម៉ូតូត្រូវសមត្ថកិច្ចមូលដ្ឋានប្រគល់ឱ្យផ្នែកជំនាញចរាចរណ៍ក្រុងធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដេីម្បីរង់ចាំដំណោះស្រាយ ៕