នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានអនុញ្ញាតឱ្យលោកជំទាវ UIKU KOCAEFE ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋតួគី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោកជំទាវ UIKU KOCAEFE ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋតួគី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកវរនាវីឯក LEVENT YILMAZ នាយការិយាល័យអនុព័ន្ធយោធាតួគី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅបន្ទប់ប្រជុំអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ៕