កិច្ចប្រជុំពិភាក្សាកម្រិតការងារបច្ចេកទេស ដើម្បីរៀបចំផែនការការពារព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក
ភ្នំពេញ ៖ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅនាយកដ្ឋានអង្គរក្ស មានរៀបចំកិច្ចប្រជុំពិភាក្សាកម្រិតការងារបច្ចេកទេស ដើម្បីរៀបចំផែនការការពារព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ, ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុង សារិទ្ធ មេបញ្ជាការរងបញ្ជាការដ្ឋានអង្គរក្ស និងជានាយសេនាធិការបញ្ជាការដ្ឋានអង្គរក្ស, ឯកឧត្តម សុខ ពេញវុធ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ, លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, ប្រធានសេនាធិការដ្ឋាន ប្រធាននាយកដ្ឋានដ្ឋានពាក់ព័ន្ធ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ, តំណាងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, តំណាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងអង្គភាព ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត៕