ក្មេងទំនេីងដែលបានបង្ហោះម៉ូតូតាមផ្លូវសាធារណៈ ត្រូវកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានធ្វើការស្រាវជ្រាវឃាត់ខ្លួន

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្ដម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១៦:២០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានធ្វើការស្រាវជ្រាវឃាត់ក្មេងទំនេីងចំនួន២នាក់ ដែលបានបង្ហោះម៉ូតូតាមផ្លូវសាធារណៈ ស្ថិតនៅផ្លូវ២១៥ សង្កាត់វាលវង់ ខណ្ឌ៧មករា កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១៥:០០នាទី។
ឃាត់ក្មេងទំនេីងចំនួន២នាក់ មានឈ្មោះដូចខាងក្រោម៖
១. ឈ្មោះ វឌ្ឍនៈ បញ្ញាវន្ត ភេទប្រុស មុខរបរសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ ស្នាក់នៅផ្ទះលេខ១៨សេអឺ១ ផ្លូវ១៧៨ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។
២. ឈ្មោះ រឹម គីមអៀង ភេទប្រុស មុខរបរកម្មករលក់ទឺកសុទ្ធ ស្នាក់នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញ បានធ្វើការផាកពិន័យតាមច្បាប់បើកបរអត់ពាក់មួកសុវត្ថិភាពក្នុង១ម្នាក់ៗ ចំនួន៦០,០០០រៀល និងរក្សាទុកម៉ូតូរយៈពេល០៣ខែនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា និងកិច្ចសន្យាបញ្ឈប់សកម្មភាពនេះដោយមានការធានាពីអាណាព្យាបាលយកទៅអប់រំបន្ត៕

អត្ថបទដែលជាប់ទាក់ទង