ឯកឧត្តម គៀត ច័ន្ទថារិទ្ធ ដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍វឌ្ឍនភាព នៃការឣនុវត្តផែនការរបស់ក្រសួងមហាផ្ទៃ ស្តីពីការចុះត្រួតពិនិត្យវត្តមានស្នាក់នៅ របស់ជនបរទេសនៅកម្ពុជា
ភ្នំពេញ៖ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍វឌ្ឍនភាព នៃការឣនុវត្តផែនការលេខ០០៣ផក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពីការចុះត្រួតពិនិត្យវត្តមានស្នាក់នៅរបស់ជនបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះ មានការឣញ្ជើញចូលរួមពី ឯកឧត្តម ហែម ថេង ឣនុរដ្ឋលេខាធិការ និងជាឣនុប្រធានគណ:បញ្ជាការដឹកនាំរួម ថ្នាក់ដឹកនាំឣគ្គនាយកដ្ឋានឣន្តោប្រវេសន៍ តំណាងឣគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងឣគ្គនាយកដ្ឋានឣត្តសញ្ញាណកម្ម លោក លោកស្រី ប្រធាន-ឣនុប្រធាននាយកដ្ឋាន នាយ-នាយរងការិយាល័យ ចំណុះឣគ្គនាយកដ្ឋានឣន្តោប្រវេសន៍ ដែលមានវត្ថមានសរុបប្រហែលជាង៤០នាក់។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម សន្តិបណ្ឌិត បានមានមតិស្វាគមន៍បើកឣង្គប្រជុំ ព្រមទាំងឆ្លៀតរំលឹកឣំពីសាវតា និងសំណូមពរនៃការរៀបចំផែនការឣនុវត្តលេខ០០៣ផកនេះឡើងមក។
របៀបវារ:នៃកិច្ចប្រជុំ មានដូចខាងក្រោម៖
១. សេចក្តីរាយការណ៍ឣំពីវឌ្ឍនភាពនៃការធ្វើបច្ចុប្បន្នភាពជនបរទេសឣន្តោប្រវេសន្ត ដោយប្រធាននាយកដ្ឋានជនបរទេសឣន្តោប្រវេសន្ត និងជនភៀសខ្លួន។
២. មតិចូលរួមរបស់ប្រធានក្រុមប្រតិបត្តិការទាំង៥ ពាក់ព័ន្ធការរៀបចំផែនការ ឬ កម្មវិធីការងាររបស់ក្រុមប្រតិបត្តិការនីមួយៗ។
៣. មតិចូលរួមរបស់ ឯកឧត្តមឧត្តមសេនីយ៍ឯក សុខ វាសនា ឣគ្គនាយក នៃឣគ្គនាយកដ្ឋានឣន្តោប្រវេសន៍។
៤. មតិបូកសរុប របស់ឯកឧត្តម សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ ក្នុងនាមជាប្រធានគណ:បញ្ជាការដឹកនាំរួម ៕