លោកឃួង ស្រេង អំពាវនាវដល់អាជីវករលក់ដូរ អ្នកទទួលផ្ញើកង់ ម៉ូតូ ឡាន ទាំងអស់ កុំដំឡើងថ្លៃក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអំពាវនាវដល់អាជីវករលក់ដូរ អ្នកទទួលផ្ញើកង់ ម៉ូតូ ឡានទាំងអស់ កុំដំឡើងថ្លៃក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ។
កីឡាករ កីឡាការិនីទូកអុំ ទូកចែវ និងប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នាផងដែរ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះ ខែនិងអកអំបុក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤,១៥,១៦ វិច្ឆិកា ឆ្នាំ២០២៤នេះ។
ការស្នើសុំនេះរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈដែលលោកនិងភរិយាអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីសុំសេចក្ដីសុខ សេចក្ដីចម្រើន សម្រាប់ការប្រណាំងទូកថ្នាក់រាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរមណីដ្ឋានវប្បធម៏ប្រវត្តិសាស្ត្រវត្តភ្នំ ខណ្ឌដូនពេញ ៕