នាយឧត្តមសេនីយ៍ មៅ សុផាន់ ទទួលជួបសម្តែងការគួសម និងពិភាក្សាការងារជាមួយ នាយការិយាល័យអនុព័ន្ធយោធានៃសាធារណរដ្ឋតួកគី
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីបញ្ជាកាកងទ័ពជើងគោក ឯកឧត្តម នាយឧត្តមសេនីយ៍ មៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបសម្តែងការគួសម និងពិភាក្សាការងារជាមួយ វរសេនីយ៍នាវីឯក ឡេវ៉េន យឹលម៉ាស (LEVENT YILMAZ) នាយការិយាល័យអនុព័ន្ធយោធានៃសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាំងកក ៕