អគារការិយាល័យរដ្ឋបាលច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ បានបញ្ចប់ការសាងសង់រួចរាល់ ក្នុងគម្រោងជំហានទី១ និងប្រគល់ជូនទៅក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីបំពេញភារកិច្ច និងដាក់ដំណើរការប្រើប្រាស់

ភ្នំពេញ៖ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សុខុម ភគវន្តមុនី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានអង្គភាពគ្រប់គ្រងគម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ បានដឹកនាំក្រុមការងារអង្គភាពគ្រប់គ្រងគម្រោង(PMU) ស្ទឹងបត់ ចូលរួមកិច្ចប្រជុំស្តីពីការប្រគល់-ទទួលអគារការិយាល័យច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ដែលបានបញ្ចប់ការសាងសង់រួចរាល់ ក្នុងគម្រោងជំហានទី១ ជូនទៅក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីបំពេញភារកិច្ច និងដាក់ដំណើរការប្រើប្រាស់។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី តំណាងអាជ្ញាធរខេត្ត នគរបាលច្រកព្រំដែន នគរបាលអន្តោប្រវេសន៍ មន្ត្រីគយនិងរដ្ឋាករ និងមន្ត្រីអាជ្ញាធរពាក់ព័ន្ធជាច្រើនរូប។
នាឱកាសនោះដែរ ក្រុមការងារគម្រោងបានធ្វើបទបង្ហាញ ស្តីពី ទីតាំង តួនាទី និងការប្រើប្រាស់អគារនីមួយៗ ក្នុងគម្រោងជំហានទី១ ជូនស្ថាប័នពាក់ព័ន្ធទាំងអស់ឱ្យបានដឹងច្បាស់ពី កន្លែងដែលខ្លួនត្រូវបំពេញការងារទៅតាមសមត្ថកិច្ចរៀងៗខ្លួន៕

អត្ថបទដែលជាប់ទាក់ទង