បុរសម្នាក់រងរបួសធ្ង//ន់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈជិះម៉ូតូមួយគ្រឿងបុករថយន្តមួយគ្រឿង នៅផ្លូវបំបែកជាបួន យ៉ាងពេញទំហឹង

ភ្នំពេញ៖ ហេតុការណ៍នេះបានកើតឡើងកាលពី ថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ២០២៤ ចំណុចផ្លូវ៤៣២កែងផ្លូវ៩៥ សង្កាត់បឹងត្របែកខណ្ឌចំការមន ។
បុរសម្នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈជិះម៉ូតូហុងដាវ៉េវ បោះពួយទៅបុកជាមួយរថយន្ត អាល់ហ្វាត(ALPHARD) នៅផ្លូវបំបែកជាបួន យ៉ាងពេញទំហឹង ។

មុនពេលកើតហេតុបានឃើញរថយន្តម៉ាកALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2CC9878 បើកបរដោយបុរសជនជាតិចិនរួមដំណើរជាមួយនឹងមនុស្សប្រុសស្រីពីរនាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវ៣៤៣២ ទិសដៅពីលិចទៅកេីត លុះមកដល់ចំណុចកេីតហេតុដែលជាផ្លូវ បំបែកជាបួនក៏ស្រាប់តែមានបុរសជនជាតិខ្មែរម្នាក់បានជិះម៉ូតូម៉ាកវ៉េវពណ៌ក្រហមពាក់ស្លាកលេខ កណ្ដាល1E 2879 ជិះធ្វើដំណើរតាមផ្លូវ៩៥ទិសដៅពីជើងទៅត្បូងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នដូចគ្នាក៏ជ្រុលទៅបុករថយន្តចំពាក់កណ្ដាលយ៉ាងពេញទំហឹងធ្វើឲ្យម៉ូតូបែកកង់មុខនិងធ្វើអោយអ្នកបើកម៉ូតូរងរបួសបាក់ជើងខាងស្ដាំទៅ ត្រូវបានបញ្ជូនតាមរថយន្តសាមុយយកទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី ។
ចំណែកខាងរថយន្តវិញរងការខូចខាតមួយចំហៀងខាងឆ្វេងនិងធ្វើឲ្យបុរសម្នាក់ជាអ្នកបេីករថយន្តរងរបួសតិចតួចអ្នកទាំងអស់ត្រូវបានឲ្យគ្នីគ្នាដឹកតាមរថយន្តមួយគ្រឿងទៀតចេញទៅបាត់ ។
ក្រោយកេីតហេតុនៅសល់តែមធ្យោបាយត្រូវប្រគល់ឲ្យផ្នែកជំនាញចរាចរណ៍វាស់វែងយកទៅរក្សាទុកដេីម្បីរង់ចាំដំណោះស្រាយជាបន្តទៀត ៕

អត្ថបទដែលជាប់ទាក់ទង