យុវជនម្នាក់ ជិតចូលរោងការនៅឆ្នាំក្រោយ ពេលទៅបង់សំណាញ់ពេលយប់ ជាមួយមិត្តភក្តិរអិលជើងលង់ទឹកព្រែកសឿ មិនទាន់រកឃើញ

ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ យុវជនម្នាក់ជិតចូលរោងការនៅឆ្នាំក្រោយ ពេលទៅបង់សំណាញ់ពេលយប់ជាមួយមិត្តភក្តិរអិលជើងលង់ទឹកព្រែកសឿ មិនទាន់រកឃើញរហូតដល់ល្ងាច ស្ថិតភូមិសឿ ឃុំសឿ ស្រុកមង្គលបូរី ។
ជនរងគ្រោះមានឈ្មោះ យ៉ាវ ម៉ុនថៃ ហៅកូនង៉ា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិអូរសឿ ឃុំសឿ ស្រុកមង្គលបូរី ។ នៅពេលជនរងគ្រោះលង់ទឹកបាត់ខ្លួនគឺបានទៅផឹកស៊ីជាមួយមិត្តភក្តិនៅព្រែកសឿកាលពីល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានដាក់ធុងបាស់ច្រៀងខារ៉ាអូខេ ហើយនៅពេលល្ងាចត្រូវបានសាច់ញាតិមិត្តត្រឡប់ផ្ទះវិញ នៅសល់មិត្តភក្តិ៣ទៅ៤នាក់បន្តបង់សំណាញ់លេងនៅសំណង់ទ្វារទឹកព្រែកសឿផ្នែកខាង លុះដល់ម៉ោង៣ទៀបភ្លឺចូលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ទទួលដំណឹងតាមរយៈមិត្តភក្តិឈ្មោះ យ៉ាវ ម៉ុនថៃ ហៅកូនង៉ា បង់សំណាញ់រអិលជើងចូលទឹកកួចបាត់ហើយ។

ក្រោយទទួលព័ត៌មានរួច បងប្អូននិងកម្លាំងប៉ុស្តិ៍នគរបាលឃុំសឿបានទៅរុករករហូតជាមួយសាច់ញាតិជនរងគ្រោះ នៅតែរកមិនឃើញ ហើយជនរងគ្រោះបានភ្ជាប់ពាក្យរយៈពេលជិត១ឆ្នាំហើយ ដោយមើលខែថ្ងៃដែលអាចរៀបការនៅខែមករា ឆ្នាំ២០២៥ខាងមុខនេះ ស្រាប់តែត្រូវបានលង់ទឹកបាត់ខ្លួន ពិតជារឿងគួរឱ្យសោកស្តាយណាស់។

ក្រោយទទួលព័ត៌មានរួចហើយ លោកក៏បានដឹកនាំកម្លាំងកងរាជអាវុធហត្ថស្រុកនិងកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងស្រុកនិងកម្លាំងនគរបាលឃុំសឿប្រើប្រាស់កាណូតស្មាច៤គ្រឿង និងប្រើប្រាស់យុទ្ធការមុខបួនចងខ្សែបោះចូលទឹកទាញរាវរកដែរ តែមិនទាន់រកឃើញជនរងគ្រោះនៅឡើយ ដោយដាក់កម្លាំងរកនៅក្រោយសំណង់ព្រែកសឿ និងលើសំណង់ព្រែកចំណោមការរុករករហូតដល់ល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ មិនទាន់រកឃើញនៅឡើយ ៕

អត្ថបទដែលជាប់ទាក់ទង