បង្ក្រាបទីតាំងផលិតភេសជ្ជៈស្លឹកក្រាធំ ឃា//ត់ខ្លួន២នាក់ មានម្នាក់ជាជនជាតិថៃ និងបិទទីតាំងផលិត

ខេត្តបន្ទាយមានជ័យ ៖ នៅល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បង្ក្រាបទីតាំងផលិតភេសជ្ជៈស្លឹកក្រាធំ ឃាត់ខ្លួន២នាក់ ក្នុងនោះម្នាក់ជាជនជាតិថៃ និងបិទទីតាំងផលិត ស្ថិតនៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

ប្រតិបត្តិការបង្ក្រាបទីតាំងផលិតភេសជ្ជៈស្លឹកក្រាធំ ត្រូវឃាត់ខ្លួនជនសង្ស៍យ២នាក់ម្នាកជនជាតិថៃនិងសម្ភារៈផលិតនិងទឹកក្រាធំដែលផលិតហើយត្រូវបានចាក់កំទេចចោល ព្រោះទឹកក្រាធំប្រមាណជិត១០ឆ្នាំងនិងទឹកក្រាធំច្រកដបសម្រេចជាង១០០ដប។

លោកវរៈសេនីយ៍ទោ កែវ ដូល អធិការរងផ្នែកប្រឆាំងគ្រឿងញៀ.នក្រុងប៉ោយប៉ែតបានឱ្យដឹងថាជាការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីលុបបំបាត់គ្រឿងញៀនកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានស្រាវជ្រាវហើយកំណត់មុខសញ្ញានិងបង្ក្រាបទីតាំងផលិតភេសជ្ជៈទឹកក្រាធំ ដែលផលិតពីស្លឹកក្រាធំឃាត់ខ្លួនជនសង្ស័យ២នាក់ម្នាក់ជនជាតិថៃត្រូវបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតនិងរឹបអូសសម្ភារៈផលិតនិងចាក់កំទិចចោលទឹកក្រាធំដែលផលិតហើយប្រមាណជាង១០០ដប។

ក្រោយចុះប្រតិបត្តិការបង្ក្រាបទីតាំងផលិតភេសជ្ជៈស្លឹកក្រាធំដែលឃាត់ខ្លួនជនសង្ស័យ២នាក់ម្នាក់ជនជាតិថៃ ។ ក្រោយសាកសួរហើយអាចចាត់ការតាមផ្លូវច្បាប់ហើយត្រូវបានសុំគោលការព្រៈរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីបិតទីតាំងផលិតនិងរឹបអូសសម្ភារៈផលិតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ៕

អត្ថបទដែលជាប់ទាក់ទង