បំបែកសំណុំរឿងឃា..តក..ម្ម នៅស្រុកមោងឫស្សីឃា..ត់ខ្លួនមនុស្សចំនួន០៣នាក់

ជនសង័្សយចំនួន០៣នាក់ត្រូវបានសមត្ថកិច្ចនគរបាលធ្វើការឃាត់ ខ្លួនបន្ទាប់ពីធ្វេីសកម្មភាពវ-ាយនិងក-ាប់ទៅលេីជនរងគ្រោះឈ្មោះ មុំ អេង ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅចំណុចបាសឹង្ហ ស្ថិតក្នុងភូមិថ្មី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង បណ្ដាលឱ្យស្ល-ាប់នៅលើទូកស្មាច់ត្រង់ចំណុចតាព្រាប (ក្នុងបឹងព្រៃរនាបក្រោម) ស្តិងក្នុងភូមិរំចេក ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
១-ឈ្មោះសែ សាន ភេទប្រុស អាយុ ២៦ឆ្នាំ (ជនដៃដល់)។
២-ឈ្មោះ សែ រតនា ហៅវ័ត ភេទប្រុស អាយុ២៤ឆ្នាំ (ជនដៃដល់)
៣-ឈ្មោះ សែ សុង ភេទប្រុស អាយុ៣០ ឆ្នាំ (សមគំនិត)អ្នកទាំងបី រស់នៅភូមិទួលព្រុំ២ ឃុំកកោះ ស្រុក មោងឫស្សី ខេត្តបាត់ដំបង ។
មូលហេតុនៃការឃ-ាត់ខ្លួ-ននេះគឺនៅថ្ងៃទី ១២ ខែវិច្ឆិកា២០២៤ ចន្លោះពីម៉ោង០០ទៅ០១រំលងអាធ្រាតុឈានចូលថ្ងៃទី១៣ ខែវិច្ឆិកាឆ្នាំ២០២៤នៅចំណុចតាព្រាប (ក្នុងបឹងព្រៃរនាបក្រោម) ស្តិងក្នុងភូមិរំចេក ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីឃ-ាតកម្ម មួយ បានកើតឡើងបង្កដោយជន សង្ស័យមិនស្គាល់អត្តសញ្ញាណ មិនដឹងគ្នាប៉ុន្មានាក់ធ្វើសកម្មភាពវ-ាយនិងក-ាប់ទៅលើជនរងគ្រោះឈ្មោះ មុំ អេង ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅចំណុច បាសឹង្ហ ស្ថិតក្នុងភូមិថ្មី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ ដំបង បណ្ដាលឱ្យស្ល-ាប់នៅលើ ទូកស្មាច់ ខណៈជនរងគ្រោះមានមុខរបរនេសាទសត្វខ្យង នៅ ចំណុចកើតហេតុខាងលើ ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តម សេនីយ៍ទោដាញ់ អេងប៊ុនចាន់ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង បានដាក់បទបញ្ជាដល់ផែនជំនាញនគរបាលព្រហ្មទ័ណ្ឌដែលមានលោកឧត្តម សេនីយ៍ត្រី លឹមពុទ្ធីឡា ស្នងការរងទទួលផែននិងកម្លាំងនគរបាលស្រុកមោងឫស្សីដែលមានលោក វរសេនីយ៍ឯក ស គឹមឡុង ជាអធិការធ្វេីការស្រាវជ្រាវស៊េីបអង្កេតជា បន្ទាន់រហូតកំណត់មុខសញ្ញាបាននិងឃ-ាត់ខ្លួ-នតែម្តងនៅថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០២៤ព្រមទាំងដកហូតបានវត្ថុតាងមានក-ាំបិ-តជាមធ្យោបាយធ្វេីសកម្មភាព។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង០៣នាក់ បានឆ្លើយសារភាពថាពួកគេពិតជារួមគ្នាវ-ាយនិងក-ាប់ទៅជនរងគ្រោះបណ្ដាល ឱ្យស្ល-ាប់ប្រាកដមែន ដោយមូលហេតុគឺ មានទំនាស់ក្នុងមុខរបរ(នេសាទសត្វខ្យង)យកទៅលក់ដូចគ្នា។
ពេលនេះសមត្ថកិច្ចរៀបចំសំណុំរឿងបញ្ជូនទៅអនុវត្តទោសតសមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង