សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក ឧបត្ថម្ភទំនុកបម្រុងថ្លៃព្យាបាល ស្នាក់នៅ និងហូបចុក ជូនអ៊ំស្រីម្នាក់មានជំងឺឫសដូងបាតកំរិតទី៤
ភ្នំពេញ៖ អ៊ំស្រី អៀង កែវ អាយុ 64ឆ្នាំ មានអាការៈបត់ជើងមានឈាមដែលមានការរំខានជាខ្លាំងមិនអាចទ្រាំបាន អ៊ំស្រីត្រូវបានក្រុមគ្រូពេទ្យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងនាមសមាគមស្ម័គ្រចិត្តយុវជនសម្តេតេជោ (TYDA) បញ្ជូនគាត់មកទទួលការព្យាបាលនៅផ្នែកប្រព័ន្ធរំលាយអាហារនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ក្រោយពីទទួលបានការពិនិត្យពីសំណាក់ក្រុមគ្រូពេទ្យឯកទេសផ្នែកប្រព័ន្ធរំលាយអាហារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសតេជោ (TYDA) ប្រចាំនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតរួចមក រកឃេីញថាអ៊ំស្រីមានជំងឺឫសដូងបាតកំរិតទី៤
ក្រោយពីទទួលបានការព្យាបាលដោយវះកាត់តាមបច្ចេកទេសទំនើបរបស់គ្រូពេទ្យឯកទេស អ៊ំស្រីបានជាសះស្បើយហើយក៏ត្រូវបានអនុញ្ញាតិឱ្យត្រលប់ទៅផ្ទះវិញ ជាមួយអារម្មណ៍រំភើបរីករាយ និងការគោរពអរគុណសម្តេចធិបតី និងលោកជំទាវបណ្ឌិត ជាអនេក ។
រាល់ការចំណាយទាំងអស់ទាំងក្នុងការព្យាបាល ស្នាក់នៅ និងហូបចុក ត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ៕