បង្ក្រាបទីតាំងផលិតទឹកស្លឹកក្រៈថុម ឃា//ត់ខ្លួនមនុស្ស ២ នាក់
ទីតាំងផលិតទឹកស្លឹកក្រៈថុម មួយកន្លែងត្រូវបានកម្លាំងសមត្ថកិច្ចក្រុងប៉ោយប៉ែតចុះបង្ក្រាប និងធ្វើការឃាត់ខ្លួនម្ចាស់ទីតាំងជាជនជាតិខ្មែរម្នាក់ និងជនជាតិថៃម្នាក់ ព្រមទាំងបានដកហូតវត្ថតាងរួម ធាតុផ្សំស្លឹកក្រះថុម និងផលិតចេញជាគ្រឿងញៀនដបបានមួយចំនួនធំ។
ប្រតិបត្តិការបង្ក្រាបនេះសមត្ថកិច្ច បានធ្វើការសម្រេចបិទទីតាំងផលិត នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រោយពីទទួលបានព័ត៌មានសម្ងាត់រួចមក លោកបានបញ្ជាឲ្យលោកវរសេនីយ៍ទោ កែវ ដូល អធិការរងផ្នែកប្រឆាំងគ្រឿងញៀនក្រុងប៉ោយប៉ែតចុះធ្វើការស្រាវជ្រាវហើយកំណត់មុខសញ្ញានិងឈានដល់ការបង្ក្រាបទីតាំងផលិតភេសជ្ជៈទឹកក្រៈថុម ដែលផលិតពីស្លឹកក្រៈថុមមួយកន្លែងនៅចំណុចភូមិសាមគ្គីមានជ័យ ដោយខុសច្បាប់ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមានស្លឹកក្រៈថុម សម្ភារៈផលិត ចាក់ទឹកក្រៈថុមដែលផលិតហើយប្រមាណជិត១០០ដប និង៧ឆ្នាំងធំ ក្នុងនោះកម្លាំងគបាលបានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ម្នាក់ជនជាតិថៃ ម្នាក់ជាជនជាតិខ្មែរ នៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ក្រោយពីឃាត់ខ្លួនហើយបានបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីសាកសួរបន្ត។
បង្ក្រាបទីតាំងផលិតភេសជ្ជៈស្លឹកក្រៈថុម នេះ តាមគោលការណ៍ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ទីតាំងផលិតទឹកក្រៈថុមខាងលើនេះ ត្រូវបានបិទជាបណ្តោះអាសន្ន និងរឹមអូសសម្ភារៈផលិតទឹកក្រៈថុម យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ការចុះបង្ក្រាបទីតាំងផលិតភេសជ្ជៈទឹកក្រៈថុម នេះដែរទទួលតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីលុបបំបាត់គ្រឿងញៀន ពិសេសការផលិតភេសជ្ជៈទឹកក្រៈថុម ដែលផលិតពីស្លឹកក្រៈថុម ដោយខុសច្បាប់ឲ្យអស់នៅក្រុងប៉ោយប៉ែត។
ជនសង្ស័យ២នាក់ ក្រោយពីសាកសួរហើយកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តបន្ទាយមានជ័យនៅថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០២៤នេះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕