ប្រមុខរដ្ឋនៃប្រទេសចិន និងប៉េរូ បានចូលរួមធ្វើជាសាក្សីក្នុងពិធីដាក់ឱ្យប្រើប្រាស់ជាដំណាក់កាលនូវកំពង់ផែ Chancay
បរទេស៖ នៅថ្ងៃទី ១៤ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិននិងលោកស្រីBoruarte ប្រធានាធិបតីប៉េរូបានចូលរួមពិធីដាក់ឱ្យប្រើប្រាស់ជាដំណាក់កាលនូវកំពង់ផែ Chancay នៃប្រទេសប៉េរូតាមប្រព័ន្ធវីដេអូនៅទីក្រុង Lima ។
លោក Xi Jinping បានលើកឡើងថា នេះគឺជាគម្រោងដ៏ជោគជ័យមួយទៀតនៃការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”រវាងចិននិងប៉េរូ ។ ប្រទេសចិនរីករាយរួមសហការជាមួយប្រទេសប៉េរូ ចាត់ទុកការដាក់ឱ្យប្រើប្រាស់កំពង់ផែ Chancayជាចំណុចចាប់ផ្តើមមួយ ដើម្បីកសាងច្រកពាណិជ្ជកម្មថ្មី កសាងផ្លូវគោកនិងសមុទ្ររវាងចិននិងអាមេរិកឡាទីន តភ្ជាប់ផ្លូវ Inca Trail និងផ្លូវសូត្រសមុទ្រសតវត្សទី ២១ និងត្រួសត្រាយសុភមង្គលនិងវិបុលភាពរួមសម្រាប់ប្រទេសប៉េរូក៏ដូចជានិងប្រទេសអាមេរិកឡាទីននិងការាបៀន ។
សូមបញ្ជាក់ថា កំពង់ផែ Chancay ស្ថិតនៅឆ្នេរសមុទ្រប៉ាស៊ីហ្វិកនៃទ្វីបអាមេរិកខាងត្បូងដែលជាគម្រោងដ៏សំខាន់នៃការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”រវាងចិននិងប៉េរូ ហើយក៏ជាកំពង់ផែឆ្លាតវៃដំបូងគេនៅអាមេរិកខាងត្បូងផងដែរ ។ បន្ទាប់ពីសាងសង់រួចរាល់ កំពង់ផែ Chancay នឹងក្លាយជាកំពង់ផាមជ្ឈមណ្ឌលថ្មីនៅអាមេរិកឡាទីននិងជាច្រកទ្វារទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិក៕