ខេត្តមណ្ឌលគិរី រៀបចំពិធីអុំទូកជាលើកដំបូង, រយៈពេល2ថ្ងៃ ទទួលបានភ្ញៀវទេសចរជាង៣ម៉ឺននាក់

(មណ្ឌលគិរី)៖ ខេត្តមណ្ឌលគិរី បានរៀបចំពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ជាលើកដំបូងដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្ដិភាព ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានប្រាប់បណ្ដាញព័ត៌មាន ឲ្យដឹងថា ក្នុងរយៈពេលពីរថ្ងៃនៃការរៀបចំពិធីនេះ ខេត្តមណ្ឌលគិរី ទទួលបានភ្ញៀវទេសចរមកលេងកម្សាន្ដជាង៣ម៉ឺននាក់។
ដោយឡែក ចំពោះការងារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពវិញ លោកបានអះអាងថា កម្លាំងគណៈបញ្ជាការឯកភាពខេត្តមណ្ឌលគិរី ប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ដោយធានាបានយ៉ាងល្អប្រសើរ៕

អត្ថបទដែលជាប់ទាក់ទង