កិច្ចប្រជុំ ពិភាក្សា ដកពិសោធន៍ការងារការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុង ព្រះ រាជពិធី បុណ្យ អុំ ទូក បណ្ដែត ប្រទីប និង សំពះ ព្រះខែ
ភ្នំពេញ ៖ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ , ឯកឧត្តម ជួន ណារិន អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ, និងឯកឧត្តម ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ បានចូលរួមកិច្ចប្រជុំ ពិភាក្សា ដកពិសោធន៍ការងារការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ជាមួយ ឯកឧត្តម កើត ឆែ , ឯកឧត្តម ឃ្លាំង ហួត និង ឯកឧត្តម សុខ ពេញ វុធ អភិបាល រង នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ឧត្ដមសេនីយ៍ ត្រី ទាវ ចាន់ តារ៉ា មេ បញ្ជា ការ រង កង រាជ អាវុធហត្ថ រាជធានីភ្នំពេញ ព្រមទាំង សមត្ថកិច្ច ជំនាញពាក់ព័ន្ធ នៅទី បញ្ជា ការ ស្រាលតំបន់ ក.៩.១៕