បង្រ្កាបករណីនេសាទខុសច្បាប់ នៅស្រុកសង្កែ
នៅថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ២០២៤ ក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងនគរបាលក្នុងផែនជំនាញ រួមជាមួយកម្លាំងនគរបាលស្រុកសង្កែដែលមានលោកសេនីយ៍ទោ យុត តុងហូ ជាអធិការនគរបាលស្រុកចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ ចំនួន០២ទីតាំងគឺ ៖
១-ចំណុចបឹងម៉ាត់(ភូមិសាស្រ្តភូមិអណ្ដូងត្រាចឃុំកំពង់ព្រះ)ក-ាប់បំផ្លាញឡុកចាប់ត្រីចំនួន០៤និងដុតបំផ្លាញសាច់មងបានចំនួន១,២០០ម៉ែត្រដកបង្គោលចំនួន៣៥០ដើមនិងប្រលែងកូនត្រីប្រហែល៥០គីឡូក្រាម។
២-ចំណុចបឹងអាចក(ភូមិកំពង់ព្រះ ឃុំកំពង់ព្រះ)ក-ាប់ បំផ្លាញឡុកត្រីចំនួន០៤ ដុតបំផ្ល្លាញសាច់ម៉ងបានចំនួន១៥០០ម៉ែត្រដកបង្គោលចំនួន ៤០០ដើមនិងបានប្រលែងកូនត្រីប្រហែល១០០គីឡូក្រាម៕