ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង កូនខ្មែរមានឈាមជ័រខ្មែរកម្ពុជាក្រោម ជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ឋានៈស្មើរដ្ឋមន្ត្រី

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យត្រាស់បង្គាប់តែងតាំងលោក សាន សាង ជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា មានឋានៈស្មើរដ្ឋមន្ត្រី។

ព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងបានធ្វើឡើងនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤។ លោក សាន សាង ជាកូនខ្មែរមានឈាមជ័រខ្មែរកម្ពុជាក្រោម កើតនៅខេត្តព្រះត្រពាំង។ លោកបានប្រឡូកក្នុងឆាក នយោបាយជាមួយបក្សប្រឆាំងកាលពីដើមទសវត្សរ៍៩០។ លុះឆ្នាំ២០២៤ លោក សាន សាង បាន សម្រេច ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
លោក សាន សាង ជាស្ថាបនិកបង្កើតទូកង «ខ្មែរកម្ពុជាក្រោមមានជ័យ» នៅឆ្នាំ២០០២។ ក្រោយ ពេល ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា លោកក៏បានជួយរៀបចំ ដង្ហែ អង្គ កឋិន ទានទៅវត្តស្វាយសៀមថ្មី នៅទឹកដីខ្មែរកម្ពុជាក្រោម ដែលជាការផ្តួចផ្តើមដោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
ភ្ជាប់ការប្រាស្រ័យទាក់ទងតាមរយៈលោក សាន សាង, សម្តេចតេជោ ក៏បានសម្រេចជួយ ឧបត្ថម្ភ ដល់ ទូកង «ខ្មែរកម្ពុជាក្រោមមានជ័យ» នៅឆ្នាំ២០២៤នេះ ហើយក៏ជួយធ្វើទូកងខ្នាតវែង មួយ គ្រឿង នៅឆ្នាំ២០២៥។
ការត្រាស់បង្គាប់តែងតាំងលោក សាន សាង ជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន បង្ហាញ ច្បាស់ ពី ការ ផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតជូនកូនខ្មែរកើតលើទឹកដីខ្មែរកម្ពុជាក្រោម ពីសំណាក់ព្រះមហា ក្សត្រ ខ្មែរ និងសម្តេចតេជោ ហ៊ុន សែន។ រឹតតែបង្ហាញទៀតថា ព្រះមហាក្សត្រ និងសម្តេចតេជោ មិនដែលរើសអើង ឬបំភ្លេចកូនខ្មែរកើតលើទឹកដីខ្មែរកម្ពុជាក្រោមនោះឡើយ។
តាមរយៈការផ្តល់តួនាទីជាទីប្រឹក្សាជូនលោក សាន សាង ជាទីប្រឹក្សា ជាឱកាសសម្តេចតេជោបាន ប្រា ស្រ័យ ទាក់ទងផ្សាភ្ជាប់សុខទុក្ខ និងជួយដោះស្រាយបញ្ហានានារបស់បងប្អូនខ្មែរកម្ពុជាក្រោម ផងដែរ។
ជាកូនខ្មែរកម្ពុជាក្រោមមួយរូប ហើយមានអតីតភាពជាអ្នកនយោបាយប្រឆាំងទៅទៀត លោក សាន សាង មិនធ្លាប់នឹកមមៃដល់ថាសម្តេចតេជោផ្តល់កិត្តិយសដ៏ធំធេងបែបនេះ ជូនដល់រូបលោក នោះឡើយ។ លោក សាន សាង គោរពថ្លែងអំណរព្រះគុណព្រះមហាក្សត្រយ៉ាងជ្រាលជ្រៅបំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យត្រាស់បង្គាប់តែងតាំងរូបលោកជាទីប្រឹក្សាសម្តេចតេជោ។ លោក សាន សាង ក៏បានថ្លែងអំណរ សម្តេច តេជោ ហ៊ុន សែន ដែលបានក្រាបបង្គំទូលថ្វាយ ព្រះមហា ក្សត្រ តែងតាំងរូបលោកជាទីប្រឹក្សាសម្តេច។
សម្រាប់លោក សាន សាង ការបានតួនាទីទីប្រឹក្សាសម្តេចតេជោ ជារឿងក្តីរំភើបដ៏ជ្រាលជ្រៅមួយ តែអ្វីកាន់ តែរំភើបទៅទៀតនោះ គឺទឹកចិត្តសណ្តោសប្រណីធំទូលាយ របស់សម្តេចតេជោ មិនប្រកាន់ ទោស អូសដំណើរ ចំពោះអតីតភាពរបស់រូបលោក។
ក្នុងតួនាទីជាទីប្រឹក្សារបស់សម្តេចតេជោដែលជាឱកាសដ៏កម្រនេះ លោក សាន សាង បានប្រកាស ប្រឹងប្រែងឱ្យអស់លទ្ធភាពបំពេញការងារទាំងឡាយដែលសម្តេចតេជោដាក់ជូន។ ជាពិសេសនឹង ប្រឹងប្រែងធ្វើកិច្ចការមួយចំនួនដើម្បីជាឧត្តមប្រយោជន៍សម្រាប់បងប្អូនខ្មែរកម្ពុជាក្រោម៕

អត្ថបទដែលជាប់ទាក់ទង