គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ រថយន្តដឹកអ្នកដំណើរមួយគ្រឿងផ្ទុកមនុស្សសរុបចំនួន15នាក់ របស់ក្រុម ហ៊ុន ខេ បូ លីង បើកពីភ្នំពេញទៅខេត្តសៀមរាប ក្រឡាប់ផ្ងារជើងដោយខ្លួនឯង បណ្ដាលឲ្យមនុស្សរងរបួសស្រាលធ្ង..ន់ ចំនួន08នាក់

ខេត្តកំពង់ធំ÷ នៅថ្ងៃទី17 ខែវិច្ឆិកា ឆ្នាំ 2024 ល្ងាច នៅតាមបណ្តោយផ្លូវជាតិលេខ6ចន្លោះគីឡូ ម៉ែត្រលេខ218និង219 ចំណុចភូមិតាច ឃុំទ្រា ស្រុកស្ទោងខេត្តកំពង់ធំ។

ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយដោយបង្កឡើងដោយរថយន្តដឹកអ្នកដំណើរមួយគ្រឿងផ្ទុកមនុស្សសរុបចំនួន15នាក់ មួយគ្រឿងរបស់ក្រុម ហ៊ុន ខេ បូ លីង ម៉ាក់ហាយ៉ាស់ពណ៏ ពាក់ស្លាកលេខភ្នំពេញ2BS 7983 បើកបរដោយឈ្មោះរត្ន័ សុធី ភេទប្រុស អាយុ44ឆ្នាំ បើកបរពីភ្នំពេញទៅខេត្តសៀមរាប ក្រឡាប់ផ្ងារជើងដោយខ្លួនឯង បណ្ដា លឲ្យមនុស្សរងរបួសស្រាលធ្ងន់ចំនួន08នាក់ស្រី06 នាក់÷
1/ឈ្មោះ ហេង សៀវហ៊ុន ភេទស្រីអាយុ 31ឆ្នាំនៅភូមិកសិកម្មឃុំស្រង៉ែក្រុងសៀម រាបខេត្តសៀមរាប។
2/ឈ្មោះ ស៊ីម សុគន្ធថាវី ស្រីអាយុ 10 ឆ្នាំនៅភូមិកសិកម្មឃុំស្រង៉ែ ក្រុងសៀម រាបខេត្តសៀមរាប។
3/ឈ្មោះ ម៉ី ម៉ារីនី ភេទស្រីអាយុ 34ឆ្នាំនៅភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀម រាបខេត្តសៀមរាប(របួស ធ្ងន់)។
4/ឈ្មោះសម្រុង ខេមរិន្ទភេទស្រីអាយុ12ឆ្នាំ នៅភូមិគោកដូងសង្កាត់ទឹកវិលក្រុងសៀមរាបខេត្តសៀមរាប។
5/ឈ្មោះភិន ចាន់ទត់ ប្រុសអាយុ23ឆ្នាំ នៅភូមិសាលាកន្សែងសង្កាត់ស្វាយបង្គំក្រុងសៀមរាបខេត្តសៀម រាប។
6/ឈ្មោះធីម សុផារី ភេទស្រីអាយុ 18 ឆ្នាំនៅភូមិសាលាកន្សែង សង្កាត់ស្វាយ ដង្គំក្រុងសៀមរាប ខេត្តសៀ មរាប។
7/ឈ្មោះ ស៊ាក សុភៀត់ ភេទស្រីអាយុ24 ឆ្នាំ(របួស ធ្ងន់)។
8/ឈ្មោះ បាន ប៊ុនថងពេទ្យប្រុសអាយុ25 ឆ្នាំនៅភូមិដូនរ័ត្នសង្កាត់ ឪឡោ ខណ្ឌកំបូលរាជធានីភ្នំពេញ (របួសធ្ងន់)៕

អត្ថបទដែលជាប់ទាក់ទង