គណៈកម្មការគ្រប់គ្រងទូកង មហាទន្សាយតេជោសែនជ័យ សូមអភ័យទោសដល់គណៈកម្មការគ្រប់គ្រងទូកង (បានជួបពិភាក្សាគ្នា និងដោះស្រាយក្នុងស្មារតីគ្នាយោបល់ )
ខេត្តតាកែវ ៖ គណៈកម្មការគ្រប់គ្រងទូកង មហាទន្សាយតេជោសែនជ័យ សូមអភ័យទោសដល់គណៈកម្មការគ្រប់គ្រងទូកង សម្តេចបញ្ញាវិបុលបារមីមានជ័យ ចំពោះករណីការប៉ះទង្គិចជើងទី១ ក្នុងការប្រកួតជើងទី១ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ ។ នេះបើយោងតាមរដ្ឋបាលស្រុកគិរីវង់ ខេត្តតាកែវបានបង្ហោះមុននេះ ។
ភាគីទីពីរបានជួបពិភាក្សាគ្នា និងបានដោះស្រាយក្នុងស្មារតីគ្នាយោបល់ និងអធ្យាស្រ័យគ្នាទៅវិញទៅមក ក្នុងស្មារតីកីឡា និងដើម្បីគាំទ្រវិស័យទូកងរបស់ខ្មែរយើងកាន់តែល្បីល្បាញ និងរីកចម្រើន។
ក្នុងនាមគណៈគ្រប់គ្រងទូកង សម្តេចវិបុលបញ្ញាបារមីមានជ័យ ស្រុកគិរីវង់ សូមអំណរគុណដល់គណៈគ្រប់គ្រងទូកងមហាទន្សាយតេជោសែនជ័យ និងចំណុះកីឡាទាំអស់ ដែលមានឆន្ទ:ជាកីឡាមានការទទួលខុសត្រូវខ្ពស់ក្នុងវិស័យកីឡា ។ យើងបន្តគាំទ្រវិស័យទូកង របស់យើងឲ្យកាន់តែល្បីល្បាញថែមទៀត ៕