សិស្សសាលាបឋមសិក្សាវត្តរាជបូណ៌ ចំនួន៤នាក់ ជិះកង់២គ្រឿង នាំគ្នាមកមើល….
ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី ៣ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សិស្សសាលាបឋមសិក្សាវត្តរាជបូណ៌ ចំនួន៤នាក់ ជិះកង់២គ្រឿង នាំគ្នាមកមើល ក្នុងកម្មវិធីបុណ្យអុំទូកអកអំបុកសំពះព្រះខែ បបួលគ្នាហក់ទឹកលេង ខណៈពេលនោះឈ្មោះ និត រិទ្ធី ភេទប្រុស អាយុ ១១ឆ្នាំ ហក់ទឹកលេងតែម្នាក់ឯង អត់ចេះហែលទឹកក៏បណ្តាល ឱ្យលង់ស្លាប់ បង្កការភ្ញាក់ផ្អើល ពេញ ក្នុងកម្មវិធីបុណ្យអុំទូក អកអំបុកសំពះព្រះខែ ចោមមើលជិតតែម្តង។
ករណី កុមារលង់ទឹកស្ទឹងសៀមរាប បណ្តាលឱ្យកុមារ ម្នាក់ស្លាប់ នោះបានកើតឡើង ចំណុចខាងជើងស្ពានថ្មព្រះរាជដំណាក់ ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប។
បើតាមប្រភពពីសមត្ថកិច្ចនគរបាលជំនាញ បានប្រាប់នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះថា កុមារា ដែលលង់ទឹកស្ទឹង ស្លាប់ ម្នាក់ឈ្មោះ និត រិទ្ធី ភេទប្រុស អាយុ ១១ឆ្នាំ ជាសិស្សសាលាបឋមសិក្សាវត្តរាជបូណ៌ ថ្នាក់ទី ៥ (ខ១) មានទីលំនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងខេត្តសៀមរាប ។
កម្លាំងយើងទទួលបានព័ត៌មានភ្លាម ថា មានករណីកុមារលង់ទឹកស្លាប់ ស្ថិតនៅចំណុចស្ទឹងសៀមរាបខាងជើងស្ពានថ្មព្រះរាជដំណាក់ ក្នុង ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
បន្ទាប់ពីទទួលបានព័ត៌មានជុំវិញករណីភ្លាម កម្លាំងយើងបានសហការជាមួយលោកវេជ្ជបណ្ឌិតផ្នែកកោសល្យវិច្ច័យនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនិងកម្លាំងនគរបាលនៃការឡាយ ព្រមទាំង កម្លាំងនគរបាលបច្ចេក ទេសវិទ្យាសាស្ត្រចុះពិនិត្យពិភាគទៅលើសាកសពុមាររងគ្រោះខាងលើជាលទ្ធផល ៖ ១.ផ្នែកក្បាល៖ ពុំមានស្លាកស្នាមអ្វីនោះទេ ។
២.ផ្នែកអវៈយវៈរាងកាយ៖ ពុំមានស្លាកស្នាមអ្វីនោះទេ។ ៣.ផ្នែកអាវៈយវៈដៃជើង៖ ពុំមានស្លាកស្នាមអ្វីនោះទេ ។ ប្រភពបានបញ្ជាក់ទៀតថា ក្រោយពីស្ដាប់តាមការបំភ្លឺរបស់ ម្តាយ ក្មេងរងគ្រោះ ឈ្មោះ មាស ម៉ាលី ហៅមុំ ភេទស្រី អាយុ ៥២ឆ្នាំ រស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប បានរៀប រាប់ថា: រូបគាត់មានប្ដីឈ្មោះ និត វណ្ណា ភេទប្រុស អាយុ ៥៤ឆ្នាំ មុខរបរ យោធា មានកូនចំនួន ០៣នាក់: ទី១. ឈ្មោះ និត បញ្ញា ភេទប្រុស អាយុ ២៣ ឆ្នាំ ។
ទី២. ឈ្មោះ និត លាបភី ភេទស្រីអាយុ ២២ឆ្នាំ និង ទី៣ ឈ្មោះ និត រិទ្ធី ភេទប្រុស អាយុ ១១ឆ្នាំ។ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ១៤និង ០០នាទី កូន ប្រុសរបស់ខ្លួនឈ្មោះ និត រិទ្ធី និង មិត្តភក្កិរបស់គេចំនួន ០៣ នាក់ ទៀត : ៊ទី១. ឈ្មោះទូរ (មិនស្គាល់ត្រកូល) ភេទប្រុស អាយុ ០៨ឆ្នាំ។,
ទី២. ឈ្មោះ ស័ក្ត (មិនស្គាល់ត្រកូល) ភេទ ប្រុស អាយុ ១០ឆ្នាំ និងទី៣.ឈ្មោះ កែប សុងហាង អាយុ ១១ឆ្នាំ បាននាំគ្នាជិះកង់ ចំនួន០២គ្រឿង មកលេងនៅបរិវេណព្រះអង្គចេក ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប និងលេងនៅម្តុំមាត់ស្ទឹងកន្លែងដែលគេប្រារព្ធពិធីបុណ្យអុំទូក អកអំបុក និងសំពះ ព្រះខែ រហូតដល់វេលាម៉ោង ១៦ និង ៣០នាទី ដោយចាំមើលផ្លូវកូនរបស់ខ្លួនយូរពេកគាត់បានជិះម៉ូតូមួយគ្រឿងម៉ាក Honda Dream ផលិតនៅឆ្នាំ ២០០៩ ពណ៍ខ្មៅ មិនចាំស្លាកលេខ ឌុបឈ្មោះ កាកា ភេទស្រី អាយុ ១៤ឆ្នាំ ទៅរកកូន ពេលទៅដល់បរិវេណព្រះអង្គចេក ព្រះអង្គចម រូបគាត់បានដើររកកូនរបស់ខ្លួន និង មិត្ត ភក្កិ របស់គេប៉ុន្តែរកមិនឃើញ ហើយក៏បានឌុបឈ្មោះ កាកា ត្រឡប់មកផ្ទះវិញ ពេលមកដល់ផ្ទះក៏បានជួបជាមួយឈ្មោះ ទូរ ឈ្មោះ ស័ក្ត និងឈ្មោះ កែប សុងហាង បានប្រាប់រូបគាត់ថា កូនរបស់គាត់ឈ្មោះ និត រិទ្ធី បានលង់ ទឹកនៅចំណុចខាងជើងស្ពានព្រះរាជដំណាក់ ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ពេលទទួលបានដំណឹងភ្លាម រូបគាត់បានជិះម៉ូតូឌុបឈ្មោះ កាកា ទៅរកកូនម្តងទៀត ដោយរូបគាត់បានប្ដឹងរាយការណ៍ជូននគរបាលចរាចរណ៍ និងពឹងពាក់ឱ្យអ្នកនៅក្បែរនោះ មុជទឹករកកូន ហើយបានប្រទះឃើញកូន លង់ក្នុងទឹកកណ្ដាល ស្ទឹង ហើយត្រូវបានគេស្រង់ យកមកដាក់ លើគោកមាត់ស្ទឹង ទើបដឹងថា កូនប្រុសលង់ទឹកស្លាប់បាត់ទៅហើយ។
ក្រោយពីររកសពកូនឃើញ ក្រុមសង្គ្រោះបន្ទាន់ បានដឹកបញ្ជូនសពកូនទៅរក្សាទុកនៅ កន្លែងតម្កល់សព នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បន្ទាប់មកលោកវេជ្ជ បណ្ឌិតផ្នែកកោសល្យវិច័យ និងនគរបាលបច្ចេកទេស និង វិទ្យាសាស្រ្ត និង កម្លាំងនគរបាយការិយាល័យព្រហ្ម ទណ្ឌកម្រិតធ្ងន់ បានធ្វើការវិភាគសាក សពចំពោះមុខប្ដីរបស់ខ្លួនឃើញថា សាពសពរបស់កូន ប្រុស ពុំមានស្លាកស្នាមលើរូបរាងកាយ អវៈយវៈដៃជើង និងក្បាលនោះទេ ក្នុងនោះលោកវេជ្ជបណ្ឌិត និងនគរបាលកោសល្យវិច្ច័យនិងវិទ្យាសាស្រ្ត បានសន្និដ្ឋានថា កូនប្រុសរបស់ខ្លួនត្រូវបានស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន រូបខ្លួនព្រមទទួលស្គាល់តាមការសន្និដ្ឋានរបស់លោកវេជ្ជបណ្ឌិត និងនគរ បាលកោសល្យវិច្ច័យ និងវិទ្យាសាស្ត្រ និងសូមទទួលយកសពកូនទៅធ្វើបុណ្យតាមប្រពៃណី ក្នុងនោះរូបខ្លួនមិនប្ដឹងសើរ៉ើជុំ វិញករណីខាងលើនេះតទៅថ្ងៃក្រោយទេ។